ផ្សព្វផ្សាយតម្លៃនៃមរតករបស់លោកប្រធានហូជីមិញ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
កប.អនឡាញ - នាពេលថ្មីៗនេះ នៅទីក្រុងហ្សឺណែវ (ស្វីស) ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀត បានរៀបចំសិក្ខាសាលាមួយក្នុងបំណងលើកតម្កើងលោកប្រធានហូជីមិញ ដោយទាក់ទាញការចូលរួមពីអាណិកជនវៀតណាមជាច្រើននៅប្រទេសស្វីស ក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ លោក Mai Phan Dung ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា លោកប្រធានហូជីមិញ គឺជានិមិត្តរូបដ៏អស្ចារ្យរបស់ប្រជាជាតិវៀតណាម ហើយក៏ជាឥស្សរជនដែលមានឥទ្ធិពលយ៉ាងទូលំទូលាយនៅលើពិភពលោក ជាមួយនឹងសតិអារម្មណ៍ជឿនលឿន មនុស្សធម៌ ដើម្បីសន្តិភាព ឯករាជ្យ និងសុភមង្គលរបស់មនុស្សជាតិ។ យោងតាមលោកឯកអគ្គរដ្ឋទូត ការផ្សព្វផ្សាយពីមរតករបស់លោកហូជីមិញ នៅបរទេស មិនត្រឹមតែរួមចំណែកដល់ការអប់រំឲ្យយុវជនជំនាន់ក្រោយវៀតណាម ដែលរស់នៅឆ្ងាយពីស្រុកកំណើតអំពីប្រពៃណីវៀតណាមប៉ុណ្ណោះទេ ថែមទាំងជួយមិត្តភក្តិអន្តរជាតិយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសវៀតណាមផងដែរ។
    |
 |
|
លោក Mai Phan Dung ថ្លែងនៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn) |
កម្មវិធីនេះ ក៏មានការតាំងពិព័រណ៍សៀវភៅ រូបថត ឯកសារ និងខ្សែភាពយន្តឯកសារអំពីជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ ក្នុងបំណងជួយអាណិកជនវៀតណាម រំលឹកឡើងវិញប្រវត្តិសាស្ត្រ និងបង្ហាញពីមនោសញ្ចេតនា និងមោទនភាពចំពោះស្រុកកំណើត។
ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងបរិបទដែលស្ថានបេសកកម្មវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ កំពុងជម្រុញសកម្មភាពវប្បធម៌ និងការបរទេស ដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសនិងប្រជាជនវៀតណាម ព្រមទាំង បង្កើនការតភ្ជាប់ក្នុងសហគមន៍ជនវៀតណាមនៅក្នុងប្រទេសសាមី។ តាមរយៈនោះ រួមចំណែកដល់ការផ្សព្វផ្សាយតម្លៃមរតករបស់លោកហូជីមិញ កសាងរូបភាពនៃប្រទេសវៀតណាមជាប្រទេសដែលមានសន្តិភាព មនុស្សធម៌ សមាហរណកម្មយ៉ាងសកម្ម និងមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ៕
បកប្រែដោយ Thuy Anh