នាថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិមួយក្រោមប្រធានបទ “វៀតណាម – អាស៊ាន៖ ៣០ ឆ្នាំនៃការកសាងសហគមន៍ និងការបង្កើតអនាគត”។ យោងតាមសាស្ត្រាចារ្យ បណ្ឌិត Le Van Loi នាយកបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម ឲ្យដឹងថា ក្នុងរយៈពេលបីទសវត្សរ៍នៃការរួមដំណើរជាមួយអាស៊ានបានបញ្ជាក់ពីចក្ខុវិស័យត្រឹមត្រូវ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុងដំណើរការធ្វើសមាហរណកម្ម។

leftcenterrightdel
 “វៀតណាម – អាស៊ាន៖ ៣០ ឆ្នាំនៃការកសាងសហគមន៍ និងការបង្កើតអនាគត”។ រូបថត៖ VGP

សមិទ្ធផល និងការចូលរួមចំណែកដ៏លេចធ្លោរបស់វៀតណាមមិនត្រឹមតែពង្រឹងភាពជោគជ័យរួមរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងជួយវៀតណាមឱ្យក្លាយជាសសរស្តម្ភរឹងមាំនៃប្លុកផងដែរ។ វៀតណាមបញ្ជាក់ពីជំនឿយ៉ាងមុតមាំរបស់ខ្លួនលើស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងតម្លៃយុទ្ធសាស្ត្ររបស់អាស៊ាន ហើយប្តេជ្ញាបន្តជាសមាជិកសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវក្នុងការកសាងសហគមន៍អាស៊ានដែលមានសាមគ្គីភាព បរិយាប័ន្ន និងខ្លួនទីពឹងខ្លួន៕

បកប្រែដោយ Duy Hoan