leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រី ទទួលជួបលោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ (រូបថត៖ ក្រសួងការបរទេស)

ស្តីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោក Le Hoai Trung រដ្ឋមន្ត្រី បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតពង្រឹងទំនាក់ទំនងរវាងក្រសួង ស្ថាប័ន អង្គភាពអាជីវកម្ម និងសមាគមនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការយោគយល់គ្នាទៅវិញទៅមកកាន់តែច្រើនឡើង ពិចារណាចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការប្រកបដោយស្ថិរភាព រួមទាំងកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ លើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍បើកជើងហោះហើរត្រង់ ឬតភ្ជាប់រវាងប្រទេសទាំងពីរ។ល។ ក្នុងឱកាសនេះ លោក Le Hoai Trung រដ្ឋមន្ត្រីក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលនេប៉ាល់យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍អាណិកជនវៀតណាមនៅនេប៉ាល់ ដើម្បីរស់នៅ សិក្សា និងធ្វើអាជីវកម្ម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)

រីឯលោក Dhan Bahadur Oli ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នេប៉ាល់ចង់រៀនសូត្រពីបទពិសោធន៍ និងគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ទន្ទឹមនឹងនោះ លោក Dhan Bahadur Oli បានអះអាងថា នឹងបង្កើតផែនការជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល ពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-នេប៉ាល់៕

បកប្រែដោយ Huyen Trang