ការតាំងពិព័រណ៍ HanoiTex និង HanoiFabric ២០២៥ ទាក់ទាញប្រទេស និងតំបន់ដែនដីចំនួន ៩
ការតាំងពិព័រណ៍អន្តរជាតិសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់ - ឧបករណ៍ វត្ថុធាតុដើម និងក្រណាត់ (HanoiTex និង HanoiFabric ២០២៥) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ I.C.E វិថី Tran Hung Dao លេខ ៩១ ទីក្រុងហាណូយ។
ពិព័រណ៍នេះនឹងមានស្តង់ជាង ២៥០ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៩ រួមមាន៖ ស្វីស ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ចិន ហុងកុង (ចិន) តៃវ៉ាន់ (ចិន) និងវៀតណាម។ ពិព័រណ៍នេះនឹងផ្តោតលើប្រធានបទសំខាន់ចំនួនពីរ៖ HanoiTex - ការតាំងពិព័រណ៍គ្រឿងចក្រ និងឧបករណ៍សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និង HanoiFabric - ការតាំងពិព័រណ៍ក្រណាត់ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មវាយនភណ្ឌនិងដេរប៉ាក់។
    |
 |
|
រូបថតឧទាហរណ៍៖ ទស្សនាវដ្តីអាជីវកម្ម |
ដោយមានការរៀបចំជាច្រើនលើកនិងកិត្យានុភាពអន្តរជាតិ ការតាំងពិព័រណ៍ HanoiTex & HanoiFabric ២០២៥ បន្តបញ្ជាក់ពីឋានៈជាពិព័រណ៍វាយនភណ្ឌធំជាងគេនៅក្នុងប្រទេសវៀតណាម ជាកន្លែងប្រមូលផ្តុំនូវបច្ចេកវិទ្យាទំនើប វត្ថុធាតុដើម និងគ្រឿងបន្ថែមដែលមានគុណភាពខ្ពស់ និងដំណោះស្រាយល្អបំផុតសម្រាប់ឧស្សាហកម្ម។
ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាជាង ១ ម៉ឺននាក់ រួមទាំងអ្នកជំនាញឧស្សាហកម្ម អ្នកផលិត អាជីវកម្មនាំចូលនិងនាំចេញ អ្នករចនា អ្នកជំនាញទីផ្សារ និងអ្នកផ្គត់ផ្គង់ឧបករណ៍ និងវត្ថុធាតុដើម៕
តាម vovworld.vn