ផ្ទះសរសរខ្ពស់របស់លោកប្រធានហូជីមិញត្រូវបានបើកសម្ពោធនៅប្រទេសថៃ
កប.អនឡាញ - នៅថ្ងៃទី១៤ ខែធ្នូ សំណង់ដំបូងនៅក្នុងគម្រោងបើកទូលាយតំបន់កេរិ៍្តដំណែលលោកប្រធានហូជីមិញក្នុងខេត្ត Udon Thani ប្រទេសថៃ ត្រូវបានបើកសម្ពោធជាផ្លូវការ។
នេះគឺជាផ្ទះសរសរខ្ពស់របស់លោកប្រធានហូជីមិញ ដែលត្រូវបានសាងសង់ឡើងតាមគំរូដើមនៅវិមានប្រធាននៅក្នុងទីក្រុងហាណូយ។ ផ្ទះលើផ្ទៃដី ១០០ ម៉ែត្រការ៉េនេះ ត្រូវបានផ្តល់ថវិកាទាំងស្រុងដោយក្រុមគ្រួសាររបស់លោក Pham Duc Dau អាណិកជនវៀតណាមនៅ Udon Thani។
    |
 |
|
ពិធីសម្ពោធផ្ទះសរសរខ្ពស់របស់លោកប្រធានហូជីមិញ (រូបថត៖ vov) |
បន្ទាប់ពីការសាងសង់ក្នុងរយៈពេល ៨ ខែ គម្រោងនេះត្រូវបានបញ្ចប់ និងទទួលភ្ញៀវទេសចរចូលទស្សនា។ អញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធ លោក Dinh Hoang Linh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen ប្រទេសថៃ សង្កត់ធ្ងន់ថា ការដែលគណៈកម្មការគ្រប់គ្រងតំបន់កេរិ៍្តដំណែលលោកប្រធានហូជីមិញ និងសហគមអាណិកជនវៀតណាមនៅមូលដ្ឋាន បានសាងសង់ និងបើកសម្ពោធផ្ទះសសរនៃលោកប្រធានហូជីមិញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់។
ដោយបើកការដ្ឋានសាងសង់នាចុងឆ្នាំ២០២៣ លើផ្ទៃដី ៤.៨០០ ម៉ែត្រការ៉េ គម្រោងនេះ រួមមាន ផ្ទះសរសរខ្ពស់របស់លោកប្រធានហូជីមិញ មជ្ឈមណ្ឌលវប្បធម៌វៀតណាម-ថៃ និងវត្តសសរតែមួយ... ដំណាក់កាលទី ២ នៃគម្រោងដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣០ នឹងធ្វើឱ្យតំបន់នេះក្លាយជាតំបន់មួយក្នុងចំណោមតំបន់កេរិ៍្តដំណែលលោកប្រធានហូជីមិញធំជាងគេនៅបរទេស ដែលសាងសង់ដោយសហគមន៍អាណិកជនវៀតណាម ក្នុងបំណងរំលឹក និងតបសំណងសងគុណលោកប្រធានហូជីមិញ៕
បកប្រែដោយ Thanh Cong