នៅក្នុងកិច្ចពិគ្រោះយោបល់នៅថ្ងៃទី១៨ ខែធ្នូ ក្នុងស្មារតីនៃការជឿទុកចិត្តគ្នាពិសេស រដ្ឋមន្ត្រីទាំងពីរបានចែករំលែកលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងក្រសួងការបរទេសទាំងពីរក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ទន្ទឹមនឹងនោះក៏បានពិភាក្សាស៊ីជម្រៅលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Thongsavanh Phomvihane រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ

ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវក្នុងរយៈពេលថ្មីៗនេះ។ កិច្ចសហប្រតិបត្តិការនយោបាយ និងការជឿទុកចិត្តជាយុទ្ធសាស្ត្រនៅតែបន្តពង្រឹង ដោយដើរតួនាទីស្នូល និងតម្រង់ទិសរួមសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ និងការបរទេស ត្រូវបានរក្សាយ៉ាងរឹងមាំ និងអភិវឌ្ឍជាវិជ្ជមាន។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានឃើញការផ្លាស់ប្តូរសំខាន់ៗជាច្រើន។ គម្រោងសំខាន់ៗជាច្រើនត្រូវបានលុបបំបាត់ឧបសគ្គ ហើយបានបញ្ចប់ និងប្រគល់ជូនទាន់ពេលវេលា។ កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតែបន្តលើកកម្ពស់ ដោយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ ទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈកម្មាធិការបក្ស ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរត្រូវបានពង្រីក និងមានភាពស៊ីជម្រៅ។

 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

ភាគីទាំងពីរបានចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា និងបានសម្តែងការរីករាយចំពោះការសម្របសម្រួលជាប្រចាំ និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនៅក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។ កិច្ចសហប្រតិបត្តិការអាស៊ាន និងអនុមហាតំបន់មេគង្គ។ នៅពេលបញ្ចប់ការពិគ្រោះយោបល់ ភាគីទាំងពីរបានឯកភាពគ្នារៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១៣ នៅប្រទេសឡាវ។

បកប្រែដោយ Duy Hoan