leftcenterrightdel
អ្នកជំនាញចែករំលែកកាវិភាគនៅក្នុងវេទិកា (រូបថត៖ vneconomy.vn)

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនបើកឱកាសដ៏អស្ចារ្យសម្រាប់អង្គភាពអាជីវកម្មវៀតណាម។ នៅឆ្នាំ ២០២៥ ពាណិជ្ជកម្មអេឡិចត្រូនិកកំពុងក្លាយជាវិស័យមួយដែលមានការរីកចម្រើនលឿនបំផុតនៃសេដ្ឋកិច្ច ដោយមានអត្រាកំណើនជាង ២៥%។ ទំហំទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសម្រេចបាន ៣១ ពាន់លានដុល្លារអាមេរិក។ ជាពិសេស ពាណិជ្ជកម្មអេឡិចត្រូនិកមិនត្រឹមតែអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងកត់ត្រានូវការបង្កើនយ៉ាងច្បាស់លាស់ក្នុងការនាំចូល និងនាំចេញតាមអ៊ីនធឺណិតទៀតផង។

leftcenterrightdel
លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ vneconomy.vn)

លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ “ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនកំពុងផ្លាស់ប្តូរ ពីគំរូកែច្នៃសុទ្ធសាធ ទៅជាគំរូលក់ដោយផ្ទាល់ដល់អ្នកប្រើប្រាស់។ការណ៍នេះផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការទាក់ទងអ្នកទិញដោយផ្ទាល់ដោយគ្មានអន្តរការី និងលទ្ធភាពទទួលបានមតិយោបល់របស់អតិថិជនដើម្បីប្រមូលទិន្នន័យ ដែលជួយកែលម្អផលិតផល”។

ដំណាក់កាលឆ្នាំ ២០២៦-២០៣០ ត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់សម្រាប់វៀតណាមឆ្ពោះទៅគោលដៅក្លាយជាមជ្ឈមណ្ឌលនាំចេញពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតំបន់៕

បកប្រែដោយ Huyen Trang