leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំ

អង្គប្រជុំបានវាយតម្លៃថា នៅឆ្នាំ២០២៥ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសបានដឹកនាំការអនុវត្តការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិស្របតាមគោលការណ៍ណែនាំ គោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋ។

កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ជាពិសេសជាមួយប្រទេសជិតខាង និងដៃគូសំខាន់ៗ បានបន្តពង្រឹងនិងរក្សាបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងទាញយកផលប្រយោជន៍ពីធនធានខាងក្រៅដើម្បីបង្កើនសមត្ថភាពការពារជាតិ។

ការទូតការពារជាតិពហុភាគីនៅតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការលើកកម្ពស់រូបភាព និងតួនាទីរបស់វៀតណាមនៅក្នុងពិភពលោក ដោយបង្ហាញពីសារមួយដ៏រឹងមាំ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានការទទួលខុសត្រូវរបស់វៀតណាមសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានប្រសាសន៍ក្នុងកិច្ចប្រជុំ

បន្ទាប់ពីស្តាប់បទបង្ហាញពីតំណាងនៃស្ថាប័ន និងអង្គភាពផ្សេងៗ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់ស្ថាប័ន និងអង្គភាពទាំងនេះ ចំពោះសមិទ្ធផលរួមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិក្នុងរយៈពេលកន្លងមក។  ដោយផ្អែកលើសមិទ្ធផលទាំងនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នៅឆ្នាំ២០២៦ ចាំបាច់ត្រូវមានផ្នត់គំនិតថ្មីសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិនៅក្នុងយុគសម័យថ្មី។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពការទូតការពារជាតិ ដោយផ្តោតលើការកសាងស្ថាប័ន កម្មាភិបាលតាមជំនាញឯកទេស និងទំនើប។

លោកឧត្តមសេនីយ៍ Hoang Xuan Chien ក៏បានស្នើឱ្យមានការត្រៀមរៀបចំឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍ការទូតការពារជាតិសំខាន់ៗ ដូចជាការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី៣ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-ចិន និងកិច្ចប្រជុំប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការពារជាតិវៀតណាម-ឡាវ-កម្ពុជា...

បកប្រែដោយ Duy Hoan