កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយ ក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី១០ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបលោកនាយឧត្តមសេនីយ៍ Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។