ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីស្មារតីមនុស្សធម៌ ការទទួលខុសត្រូវ និងសុច្ឆន្ទៈរបស់វៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងវៀតណាម-អាមេរិកផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនអាមេរិកលើកទី១៧១ គឺជាព្រឹត្តិការណ៍សំខាន់មួយដែលបិទបញ្ចប់នៅឆ្នាំ២០២៥ ដែលជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក (១៩៩៥-២០២៥) ខួបលើកទី៤០ នៃប្រតិបត្តិការរួមគ្នាលើកដំបូង ដើម្បីរុករកយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម (១៩៨៥-២០២៥) និងខួបលើកទី៥០ នៃការបញ្ចប់សង្គ្រាមនៅវៀតណាម (១៩៧៥-២០២៥)។ វាបង្ហាញពីដំណើរដ៏វែងឆ្ងាយមួយក្នុងការលើកកម្ពស់ការផ្សះផ្សា ការធ្វើឱ្យមានប្រក្រតីភាព និងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក។

leftcenterrightdel
វៀតណាមបានប្រគល់អដ្ឋិធាតុដាក់ក្នុងក្តារមឈូស១ទៅឱ្យសហរដ្ឋអាមេរិក។

នៅក្នុងពិធីនេះ វៀតណាមបានប្រគល់អដ្ឋិធាតុដាក់ក្នុងក្តារមឈូស១ទៅឱ្យសហរដ្ឋអាមេរិក។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរុករកឯកតោភាគីថ្មីៗនេះរបស់វៀតណាមនៅក្នុងខេត្ត Lao Cai។ គួររំលឹកថា នៅថ្ងៃទី ៥ ខែធ្នូ អដ្ឋិធាតុនេះត្រូវបានពិនិត្យដោយអ្នកជំនាញផ្នែកកោសល្យវិច្ច័យនៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ហើយបានសន្និដ្ឋានជាបឋមថា វាអាចទាក់ទងនឹងយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម ហើយនឹងត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍កោសល្យវិច្ច័យនៅហាវ៉ៃដើម្បីវិភាគ និងកំណត់អត្តសញ្ញាណ។

leftcenterrightdel
អដ្ឋិធាតុត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍កោសល្យវិច្ច័យនៅហាវ៉ៃដើម្បីវិភាគ និងកំណត់អត្តសញ្ញាណ

កិច្ចសហប្រតិបត្តិការមនុស្សធម៌ក្នុងការរុករកយោធិនអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាមត្រូវបានចាប់ផ្តើមដោយប្រទេសទាំងពីរបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៧៣។ រហូតមកដល់បច្ចុប្បន្ន វាសម្រេចបានលទ្ធផលវិជ្ជមាន ដោយជួយសហរដ្ឋអាមេរិកកំណត់អត្តសញ្ញាណ និងប្រគល់អធ្ឋិធាតុចំនួន៧៤០អដិ្ឋធាតុទៅឱ្យក្រុមគ្រួសារវិញ។ នេះគឺជាលទ្ធផលដ៏សំខាន់មួយសម្រាប់ប្រជាជន និងរដ្ឋាភិបាលអាមេរិក៕

បកប្រែដោយ Duy Hoan