បើទោះបីជាការធ្វើដំណើរដ៏ពិបាក អាកាសធាតុត្រជាក់ និងមានភ្លៀងធ្លាក់ក៏ដោយ ក៏ភាគីទាំងពីរបានជម្នះការលំបាក និងធ្វើការយាមល្បាតតាមខ្សែព្រំដែនប្រវែង ៤ គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ ៤៥៤ ដល់បង្គោលព្រំដែនលេខ ៤៥៥។ តាមរយៈការត្រួតពិនិត្យ ខ្សែព្រំដែនជាតិមានស្ថិរភាព ដោយបង្គោលព្រំដែនត្រូវបានរក្សានៅដដែល និងគ្មានសញ្ញានៃការបំពានអធិបតេយ្យភាពទឹកដី ឬការឆ្លងដែនខុសច្បាប់នោះទេ។

leftcenterrightdel
កងទ័ពការពារព្រំដែន Nghe An សហការជាមួយបញ្ជាការដ្ឋានយោធាខេត្ត Bolikhamxay (ឡាវ) ដើម្បីរៀបចំការយាមល្បាតទ្វេភាគី

ក្នុងការយាមល្បាត ភាគីទាំងពីរបានធ្វើពិធីគោរពទង់ជាតិនៅតាមបង្គោលព្រំដែន សម្អាតតាមផ្លូវយាមល្បាត និងផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ដោយផ្តោតលើការបង្ការបទល្មើស ជាពិសេសការជួញដូរគ្រឿងញៀនឆ្លងដែន។ ការយាមល្បាតត្រូវបានធ្វើឡើងតាមផែនការ និងនីតិវិធី ដោយធានាសុវត្ថិភាពដាច់ខាតសម្រាប់បុគ្គលិក អាវុធ និងឧបករណ៍។

ក្នុងឱកាសនេះ ប៉ុស្តិ៍ការពារព្រំដែន Ngoc Lam បានប្រគល់អំណោយដល់កងកម្លាំងការពារព្រំដែនឡាវ រួមចំណែកដល់ការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខនៃព្រំដែនវៀតណាម-ឡាវ៕

បកប្រែដោយ Thuy Anh