ក្នុងរយៈពេលស្នាក់នៅប្រទេសជប៉ុន ក្រុមបេសកកម្ម និងមេបញ្ជាការនាវា ០១៥ - Tran Hung Dao បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃអាជ្ញាធរទីក្រុង Kure។ នាយទាហាន និងនាវិកនៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរបានទៅទស្សនានាវា ០១៥ - Tran Hung Dao និងនាវា JS Tenryu របស់ជប៉ុន ព្រមទាំងចូលរួមការប្រកួតកីឡា។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ក្រុមបេសកកម្មវៀតណាមក៏បានទៅទស្សនាកេរិ៍្តដំណែលប្រវត្តិសាស្ត្រជាច្រើននៅទីក្រុង Hiroshima។

leftcenterrightdel
តំណាងមូលដ្ឋានកងទ័ពជើងទឹក Kure ជូនដំណើរក្រុមបេសកកម្ម

លោកឧត្តមនាវីទោ Tamotsu Matsumoto មេបញ្ជាការតំបន់ Kure នៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានឲ្យដឹងថា ការដែលនាវា 015 - Tran Hung Dao ធ្វើដំណើរដ៏វែងឆ្ងាយក្នុងស្ថានភាពអាកាសធាតុអាក្រក់ ដើម្បីទៅដល់ប្រទេសជប៉ុន បានបង្ហាញពីស្មារតី និងសមត្ថភាពរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា សកម្មភាពផ្លាស់ប្តូរបទពិសោធន៍នៅមូលដ្ឋានកងទ័ពជើងទឹក Kure លើកនេះបានជួយលើកកម្ពស់ការយល់ដឹងរវាងនាយទាហាន និងនាវិកនៃភាគីទាំងពីរ ជម្រុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន៕

បកប្រែដោយ Thuy Anh