កងពេទ្យកម្រិត ២ លេខ ៧ ធ្វើការហាត់សមឆ្លើយតបនឹងឧប្បត្តិហេតុរងរបួសទ្រង់ទ្រាយធំ
កប.អនឡាញ - កងពេទ្យកម្រិត ២ លេខ ៧ របស់វៀតណាម ថ្មីៗនេះបានចូលរួមក្នុងការហាត់សមឆ្លើយតបនឹងឧប្បត្តិហេតុរងរបួសទ្រង់ទ្រាយធំ (MCI) ដោយផ្អែកលើសេណារីយ៉ូជាក់ស្តែងមួយដែលរៀបចំឡើងដោយស្ថាប័នសុខាភិបាលប្រចាំតំបន់ និងអង្គភាពជួយសង្គ្រោះបន្ទាន់នៃបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។
ការហាត់សមនេះមានគោលបំណងបង្កើនសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សក្នុងឧប្បត្តិហេតុមានអ្នកស្លាប់និងរងរបួសទ្រង់ទ្រាយធំ។ យោងតាមលោកវរសេនីយ៍ត្រី Tran Duc Tai នាយកកងពេទ្យកម្រិត ២ លេខ ៧ ឲ្យដឹងថា លទ្ធផលនៃការហាត់សមនេះឆ្លុះបញ្ចាំងដោយផ្ទាល់នូវគុណភាពនៃការបណ្តុះបណ្តាលមុនពេលដាក់ពង្រាយទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដែលកងកម្លាំងវៀតណាមបានអនុវត្តមុនពេលទៅបំពេញបេសកកម្មអន្តរជាតិហើយនោះ។ ខ្លឹមសារនៃការហាត់សមឆ្លើយតបនឹងឧប្បត្តិហេតុរងរបួសទ្រង់ទ្រាយធំ (MCI) ភាគច្រើនត្រូវបានអនុវត្តក្នុងប្រទេសហើយ តាមរយៈផែនការបណ្តុះបណ្តាលរបស់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម។
    |
 |
|
ការហាត់សមឆ្លើយតបឧប្បត្តិហេតុរងរបួសទ្រង់ទ្រាយធំ |
គ្រូបង្រៀនដែលមានបទពិសោធន៍មកពីវិទ្យាស្ថានពេទ្យយោធា នាយកដ្ឋានពេទ្យយោធា មន្ទីរពេទ្យយោធាលេខ១៧៥ មន្ទីរពេទ្យយោធាលេខ ១០៣ បានស្រាវជ្រាវចងក្រងឯកសារបង្រៀនឲ្យសមស្របនឹងការបំពេញបេសកកម្មជាក់ស្តែង ហើយបានចូលរួមបង្រៀន និងត្រួតពិនិត្យដោយផ្ទាល់ក្នុងអំឡុងពេលហ្វឹកហាត់មុនពេលដាក់ពង្រាយកងកម្លាំងទៅបំពេញបេសកកម្ម និងបានធ្វើការហាត់សមជាក់ស្តែង (FTX) ហើយ។ ប្រការនេះបានជួយកម្លាំងពេទ្យយោធាវៀតណាមមានភាពម្ចាស់ការក្នុងដំណើរការ START-SORT ការសម្របសម្រួលពហុជាតិ និងការជួយសង្គ្រោះជនរងគ្រោះទង្រ់ទ្រាយធំ ក្នុងបរិយាកាសស្មុគស្មាញនៃប្រតិបត្តិការរក្សាសន្តិភាព។
ការហាត់សម MCI គឺជាខ្លឹមសារហ្វឹកហាត់ដ៏សំខាន់សម្រាប់កងកម្លាំងរក្សាសន្តិភាព ដែលជួយបង្កើនសមត្ថភាពបញ្ជា និងគ្រប់គ្រង ក្នុងក្របខ័ណ្ឌពហុជាតិ រៀបចំឱ្យមានស្តង់ដារនូវដំណើរការជួយសង្គ្រោះបន្ទាន់នៅនឹងកន្លែងកើតហេតុ និងបញ្ជាក់ពីតួនាទីរបស់កងពេទ្យកម្រិត ២ លេខ ៧ ក្នុងការធានាសុខាភិបាលកម្រិតខ្ពស់នៃស្ថានបេសកកម្មរក្សាសន្តិភាព។ ការហាត់សមនេះរួមចំណែកដល់ការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ លើកកម្ពស់គំនិតផ្តួចផ្តើម ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គភាពសុខាភិបាលនៅ Bentiu បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការពារសុខភាពរបស់កងកម្លាំងរក្សាសន្តិភាព និងសហគមន៍ក្នុងតំបន់៕
បកប្រែដោយ Duy Hoan