ពិធីទទួលស្វាគមន៍នាវាលេខ ០១៥ - Tran Hung Dao បានធ្វើឡើងនៅកំពង់ផែនៅម៉ោង ១០:០០ ព្រឹក (ម៉ោងក្នុងមូលដ្ឋាន) ដោយមានការចូលរួមពីនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកកូរ៉េខាងត្បូង។

leftcenterrightdel
នាវាលេខ ០១៥ - Tran Hung Dao ត្រៀមរៀបចំចូលចតនៅកំពង់ផែ Jinhae

នេះគឺជាគោលដៅចុងក្រោយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងរបស់នាវាលេខ ០១៥ - Tran Hung Dao និងគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម ដែលដឹកនាំដោយលោកវរនាវីឯក Nguyen Vinh Nam មេបញ្ជាការរងតំបន់ទី ៤ កងទ័ពជើងទឹកវៀតណាម។

សកម្មភាពផ្លាស់ប្តូរនានាក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង របស់នាវាលេខ ០១៥-Tran Hung Dao នឹងបង្កើតឱកាសសម្រាប់នាយទាហាន និងនាវិកកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសវៀតណាម និងកូរ៉េខាងត្បូង លើកកម្ពស់ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh