នាវាលេខ ០១៥ - Tran Hung Dao បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង
កប.អនឡាញ - បន្ទាប់ពីការជួបប្រាស្រ័យក្នុងរយៈពេលបួនថ្ងៃជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅរសៀលថ្ងៃទី ១៤ ខែធ្នូ នាវាលេខ ០១៥ - Tran Hung Dao និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម បានចាកចេញពីមូលដ្ឋានកងទ័ពជើងទឹក Jinhae ហើយចាប់ផ្តើមដំណើរត្រឡប់មកប្រទេសវិញ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាយទាហាន និងនាវិកកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានទៅទស្សនានាវាលេខ ០១៥ - Tran Hung Dao និងនាវា Munmu The Great ព្រមទាំង ចែករំលែកបទពិសោធន៍ក្នុងការហ្វឹកហ្វឺន ការធ្វើដំណើរនៅសមុទ្រក្នុងរយៈពេលវែង និងចូលរួមក្នុងការប្រកួតកីឡា។ ក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាមក៏បានរៀបចំពិធីជប់លៀងជាកិត្តិយសជូនចំពោះនាយទាហានជាន់ខ្ពស់ និងនាវិកនៃកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅលើនាវាលេខ ០១៥ - Tran Hung Dao។
    |
 |
|
នាវាលេខ ០១៥-Tran Hung Dao ចាកចេញពីកំពង់ផែ Jinhae |
លោកឧត្តមនាវីត្រី Shin Yu Chan នាយសេនាធិការរងនៃកងទ័ពជើងទឹកកូរ៉េខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរបស់នាវាលេខ ០១៥ - Tran Hung Dao និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម ហើយបញ្ជាក់ថា សកម្មភាពផ្លាស់ប្តូរក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងគួរឲ្យជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
ក្នុងអំឡុងពេលត្រឡប់មកប្រទេសវៀតណាមវិញ នាវាលេខ ០១៥-Tran Hung Dao បន្តការហ្វឹកហ្វឺននៅលើសមុទ្រ ដោយលើកកម្ពស់សមត្ថភាពរៀបចំ និងបញ្ជាការ ការប្រើអាវុធនិងឧបករណ៍ ការដោះស្រាយស្ថានភាពជាក់ស្តែងនៅលើសមុទ្រក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់៕
បកប្រែដោយ Thuy Anh