នាវាលេខ ០៩ កងពលតូចលេខ ១៧១ បញ្ចប់ដោយជោគជ័យនូវភារកិច្ចចូលរួមការហាត់សមសមុទ្រអាស៊ាន-អាមេរិកលើកទី២
កប.អនឡាញ - នៅរសៀលថ្ងៃទី១៨ ខែធ្នូ នៅសង្កាត់ Phuoc Thang ទីក្រុងហូជីមិញប្រទេសវៀតណាម នាវាលេខ ០៩ កងពលតូចលេខ ១៧១ តំបន់លេខ២ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែដោយសុវត្ថិភាព បញ្ចប់ដំណើរទស្សនកិច្ចទៅចូលរួមក្នុងការហាត់សមយុទ្ធអាស៊ាន-អាមេរិកលើកទី២ (AUMX-2) នៅប្រទេសឥណ្ឌូនេស៊ី។
AUMX-2 មានការចូលរួមពីនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ានចំនួនប្រាំបី និងសហរដ្ឋអាមេរិក។ ទីម័រឡេស្តេ កម្ពុជា និងឡាវ បានបញ្ជូននាយទាហានទៅចូលរួម។ នាវាលេខ ០៩ កងពលតូចលេខ ១៧១ តំបន់លេខ២ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានតំណាងឲ្យកងទ័ពជើងទឹកប្រជាជនវៀតណាមចូលរួមការហាត់សមនេះ។
ការហាត់សមសមុទ្រអាស៊ាន-អាមេរិកលើកទី២ បានធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ។ ក្រុមបេសកកម្ម និងនាវាលេខ ០៩ បានចូលរួមក្នុងសកម្មភាពនៅលើគោកដូចជា៖ ពិធីបើកការហាត់សម ការប្រកាសផែនការធ្វើដំណើរតាមសមុទ្រ សិក្ខាសាលាជំនាញ និងការដោះស្រាយស្ថានភាព សកម្មភាពផ្លាស់ប្ដូរកីឡា និងវប្បធម៌ ពិធីជប់លៀងរបស់ប្រទេសម្ចាស់ផ្ទះ និងការស្វែងយល់ពីវប្បធម៌ និងម្ហូបអាហារឥណ្ឌូនេស៊ី។ល។
    |
 |
|
ថ្នាក់ដឹកនាំកងពលតូចលេខ ១៧១ ជូនផ្កាអបអរសាទរដល់ក្រុមបេសកកម្ម និងនាវាលេខ០៩ |
នៅថ្ងៃទី១២ និងទី១៣ ខែធ្នូ នាវាលេខ ០៩ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមការហាត់សមនៅលើសមុទ្រជាមួយនាវាកងទ័ពជើងទឹករបស់បណ្ដាប្រទេសអាស៊ាន និងកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក។
ក្នុងអំឡុងពេលនៃការហាត់សមនៅលើសមុទ្រ នាវាលេខ ០៩ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលរួមយ៉ាងពេញលេញ និងបំពេញល្អនូវផ្នែកទាំងឡាយ ហើយសហការជាមួយនាវាកងទ័ពជើងទឹកនៃប្រទេសដទៃទៀត។ ទន្ទឹមនឹងនោះ ចូលរួមដោយមានការទទួលខុសត្រូវក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍វិជ្ជមានជាច្រើន និងផ្សព្វផ្សាយរូបភាពមិត្តភាពរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ និងប្រជាជននៃប្រទេសឥណ្ឌូនេស៊ី។
ការដែលក្រុមបេសកកម្ម និងនាវាលេខ ០៩ ចូលរួមក្នុងការហាត់សមសមុទ្រអាស៊ាន-អាមេរិកលើកទី២ នៅប្រទេសឥណ្ឌូនេស៊ី មានអត្ថន័យសំខាន់ៗជាច្រើន។ ក្នុងបំណងបង្ហាញពីតួនាទី ការទទួលខុសត្រូវ និងការអនុវត្តកិច្ចសន្យារបស់វៀតណាមក្នុងការគាំទ្រ និងការជម្រុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការដើម្បីគោលដៅមនុស្សធម៌ សន្តិភាព និងសន្តិសុខនៅសមុទ្រ ស្របតាមផលប្រយោជន៍រួម និងនិន្នាការសហប្រតិបត្តិការដើម្បីអភិវឌ្ឍ។ តាមរយៈនោះ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកនៃប្រទេសនានាក្នុងតំបន់ និងជុំវិញពិភពលោក៕
បកប្រែដោយ Thuy Anh