លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម
នៅព្រឹកថ្ងៃទី ២១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។
អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ គឺជាការចាប់ផ្តើមនៃដំណើរការផ្លាស់ប្ដូរថ្មីដែលទាក់ទងនឹងបរិមាណ គុណភាព និងប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ក្នុងវិស័យទាំងអស់ ដែលជាម្ចាស់កម្មវត្ថុរបស់ប្រទេសជាតិ។
    |
 |
|
សន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម (រូបថត៖ VOV) |
ដើម្បីធានាថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដំណើរការប្រកបដោយប្រសិទ្ធភាព លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជននៃទីក្រុងហូជីមិញនិងទីក្រុង Da Nang ផ្លាស់ប្តូរផ្នត់គំនិតក្នុងការគ្រប់គ្រង ដោយផ្លាស់ប្តូរទាំងស្រុងពី “ការគ្រប់គ្រងរដ្ឋបាល” ទៅជា “ការកសាងនិងសេវាកម្ម”។ ឧបសគ្គណាមួយដែលវិនិយោគិនជួបប្រទះនៅមជ្ឈមណ្ឌលត្រូវតែដោះស្រាយតាមរយៈដំណើរការពិសេស ហើយរាយការណ៍ដោយផ្ទាល់ទៅនាយករដ្ឋមន្ត្រី ប្រសិនបើបញ្ហានោះ ហួសពីសិទ្ធិអំណាចរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យដៃគូ សហគមន៍ធុរកិច្ច និងវិនិយោគិនអន្តរជាតិ ជឿទុកចិត្តនិងរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ហើយសហការ ចែករំលែក និងគាំទ្រដៃគូ សហគមន៍ធុរកិច្ច និងវិនិយោគិនវៀតណាម ជាមួយនឹងបាវចនា វិនិយោគ ធ្វើអាជីវកម្មរយៈពេលវែង ប្រកបដោយចីរភាពនិងជោគជ័យនៅវៀតណាម។ ក្នុងពេលជាមួយគ្នានេះ ចែករំលែកបទពិសោធន៍នៃភាពជោគជ័យនិងការបរាជ័យ ដើម្បីជួយវៀតណាមឱ្យរីកចម្រើនលឿន និងប្រកបដោយចីរភាពជាង៕
តាម vovworld.vn