ប្រេស៊ីលប្រកាសពីការចាប់ផ្តើមការចរចា PTA Mercosur ជាមួយវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ២០ ខែធ្នូ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៦៧ នៃទីផ្សារមើរខូសឺរ (Mercosur) ដែលប្រព្រឹត្តទៅនៅ Foz de Iguazu លោក Mauro Vieira រដ្ឋមន្ត្រីការបរទេសប្រេស៊ីល បានប្រកាសពីការចាប់ផ្តើមការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (PTA) ជាមួយវៀតណាម។
នៅក្នុងសេចក្តីប្រកាសក្នុងនាមជាតំណាងនៃប្រធានប្តូរវេន Mercosur លោក Vieira បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ Mercosur។
ក្នុងនាមជាសមាជិកស្ថាបនិកនៃ BRICS ខឿនសេដ្ឋកិច្ចប្រេស៊ីលគឺជាខឿនសេដ្ឋកិច្ចធំជាងគេនៅអាមេរិកឡាទីន និងធំទី១០ នៅទូទាំងពិភពលោក (នៅឆ្នាំ២០២៣) ហើយសម្បូរទៅដោយធនធានធម្មជាតិ និងមានផ្នែកផលិតកសិកម្មធំទីពីររបស់ពិភពលោក មានការនាំចេញរ៉ែធំទីបីលើពិភពលោក។
បច្ចុប្បន្ន ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមនៅអាមេរិកឡាទីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រេស៊ីលបានកើនឡើងយ៉ាងឆាប់រហ័ស ពី ១.៥៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១១ ឡើង ៦.៧៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ហើយជាង ៧.១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ និង ៧.៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ ប្រទេសទាំងពីរមានគោលបំណងជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ និង ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០៣០។
ទំនិញដែលវៀតណាមនាំចេញទៅកាន់ប្រទេសប្រេស៊ីលភាគច្រើនគឺ អាហារសមុទ្រ កៅស៊ូ វាយនភណ្ឌ ស្បែកជើង និងដែក និងដែកថែប។ ខណៈពេលដែលការនាំចូលពីប្រទេសប្រេស៊ីលរួមមាន សណ្តែកសៀង ពោត ចំណីសត្វ វត្ថុធាតុដើម និងកប្បាសជាច្រើនប្រភេទ...៕
បកប្រែដោយ Thuy Anh