នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវសមិទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីជាងមួយឆ្នាំនៃការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឯកភាពលើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី។

leftcenterrightdel
កិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-បារាំងលើកទីពីរ (រូបថត៖ baoquocte.vn)

ភាគីទាំងពីរបានចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពគ្នាបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU)។

ស្តីពីសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ការគោរពច្បាប់លើសមុទ្រ និងការដោះស្រាយជម្លោះលើសមុទ្រខាងកើតដោយសន្តិភាពដោយឈរលើច្បាប់អន្តរជាតិ៕

បកប្រែដោយ Huyen Trang