លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម រួមជាមួយតំណាងក្រសួង ស្ថាប័ន មូលដ្ឋាននានា បានចូលរួមក្នុងពិធីនេះផងដែរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងប្រតិភូទស្សនាកន្លែងតាំងបង្ហាញ

កម្មវិធីសិល្បៈនៅក្នុងពិធីបើក ក្រោមប្រធានបទ "ក្លិនក្រអូប និងសម្រស់នៃតែល្បីឈ្មោះ" បានបង្ហាញការសម្តែងដ៏ប្រណិតជាមួយនឹងគុណសម្បត្តិសិល្បៈដ៏សម្បូរបែប និងខ្លឹមសារដ៏ជ្រាលជ្រៅ ដោយលើកតម្កើងសម្រស់នៃកម្លាំងពលកម្ម ព្រលឹងដ៏បរិសុទ្ធរបស់អ្នកដាំតែ និងសេចក្តីប្រាថ្នារបស់ Thai Nguyen - "តែល្បីឈ្មោះបំផុត"។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងពិធីបើក

យោងតាមគណៈកម្មការរៀបចំ ពិធីបុណ្យតែ Thai Nguyen ឆ្នាំ២០២៥ បានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ នឹងក្លាយជាពិធីបុណ្យដ៏ធំបំផុតមិនធ្លាប់មាន ដោយប្រមូលផ្តុំអង្គភាពចូលរួមរាប់រយដើម្បីតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ពួកគេ ដោយមានសហករណ៍ជាង ៧០ មកពីតំបន់ដាំដុះតែចំនួន ៥ នៃខេត្ត Thai Nguyen។ ចំណុចលេចធ្លោពិសេសមួយនៃពិធីបុណ្យឆ្នាំនេះគឺការួមដំណើរ និងកិច្ចសហការរបស់ការិយាល័យយូណេស្កូប្រចាំនៅវៀតណាម។ នេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់រូបភាព និងផលិតផលនៃតែ Thai Nguyen ខិតជិតស្តង់ដារ និងវេទិកាវប្បធម៌ អន្តរជាតិបន្តិចម្តងៗ ដោយបញ្ជាក់ពីកិត្យានុភាពរបស់តែវៀតណាមនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang