ពិធីបុណ្យបោះបាល់ប្រទេសទាំងបី វៀតណាម-ឡាវ-ចិន ត្រូវបានរៀបចំឆ្លាស់គ្នាដោយតំបន់ដែលមានព្រំដែនរួមនៅក្នុងប្រទេសទាំងបីគឺវៀតណាម ឡាវ និងចិន។

ពិធីបុណ្យឆ្នាំនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ រួមមានសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ដ៏សម្បូរបែប និងទាក់ទាញជាច្រើន ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ដោយមានការចូលរួមពីខេត្ត Dien Bien និងខេត្ត Lai Chau (វៀតណាម) ខេត្ត Phongsaly (ឡាវ) និងស្រុក Jiangcheng ទីក្រុង Puer shi ខេត្ត Yunnan (ចិន)។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូសម្ពោធពិធីបុណ្យ

នេះគឺជាព្រឹត្តិការណ៍នយោបាយ និងវប្បធម៌ដ៏សំខាន់មួយ ដែលមានគោលបំណងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព ពង្រីកការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការទូតរវាងប្រជាជន និងប្រជាជនរវាងមូលដ្ឋាននានាក្នុងតំបន់ព្រំដែន។ ពិធីបុណ្យនេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយសម្រស់វប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់បណ្តាជនជាតិនៃប្រទេសទាំងបី ណែនាំសក្តានុពលទេសចរណ៍ ពង្រីកឱកាសសហប្រតិបត្តិការ រួមចំណែកដល់ការកសាងព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Thanh Cong