មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងអនុវត្តទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦ ដែលរៀបចំដោយមន្ទីរការបរទេសទីក្រុងហូជីមិញនាថ្ងៃទី ២២ ខែធ្នូ លោក Nguyen Loc Ha អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០២៦ មន្ទីរការបរទេសនឹងបន្តផ្តល់យោបល់ និងរៀបចំការអនុវត្តការងារការបរទេសតាមរបៀបវិជ្ជមាន សកម្ម ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព តភ្ជាប់យ៉ាងជិតស្និទ្ធនូវសកម្មភាពការបរទេសជាមួយនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការការពារជាតិ និងសន្តិសុខ និងលើកកម្ពស់កិត្យានុភាពអន្តរជាតិរបស់ទីក្រុង។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លើសពីនេះ មន្ទីរការបរទេសទីក្រុងហូជីមិញ ត្រូវបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការរៀបចំគណៈប្រតិភូចេញ និងចូល និងសកម្មភាពការបរទេសរបស់ថ្នាក់ដឹកនាំទីក្រុង។ ទីក្រុងត្រូវធ្វើសេនាធិការ និងអនុវត្តការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាពនៅក្នុងស្ថានភាពថ្មី ហើយធ្វើសេនាធិការលើការកសាង និងការធ្វើឱ្យសុក្រិតផែនការសកម្មភាពកិច្ចការបរទេសរបស់ទីក្រុង ដំណាក់កាល ២០២៥-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។ល។

leftcenterrightdel
លោក Nguyen Loc Ha អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

របាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំបានបញ្ជាក់ថា នៅឆ្នាំ ២០២៥ ទីក្រុងហូជីមិញបានជាអធិបតី និងសម្របសម្រួលរៀបចំព្រឹត្តិការណ៍កិច្ចការបរទេសជាច្រើនប្រកបដោយជោគជ័យលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ ទីក្រុងបានបញ្ជាក់កិត្យានុភាពរបស់ខ្លួនជាមជ្ឈមណ្ឌលកិច្ចការបរទេសនៃតំបន់ភាគខាងត្បូង និងរួមចំណែកសម្រេចបាននូវគោលនយោបាយការបរទេសរបស់បក្ស និងរដ្ឋក្នុងយុគសម័យថ្មី៖ ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាវូបនីយកម្ម ការធ្វើពិពិធកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ និងស៊ីជម្រៅ៕

បកប្រែដោយ Huyen Trang