ក្នុងកិច្ចសន្ទនានេះ លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឱ្យភាគីទាំងពីរពង្រឹងទំនុកចិត្តខាងនយោបាយតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងបណ្ដាញបក្ស រដ្ឋ រដ្ឋសភា និងការទូតប្រជាជន។ ព្រមទាំងលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Jean-Noël Barrot រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង

លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឲ្យភាគីទាំងពីរទាញយកសក្តានុពលពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ព្រមទាំងស្នើបារាំងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVIPA) ឱ្យបានឆាប់រហ័ស ហើយមានសំឡេងដើម្បីគណៈកម្មការអឺរ៉ុប ដក "កាតលឿង" IUU សម្រាប់គ្រឿងសមុទ្រវៀតណាម អាស្រ័យហេតុនេះ ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប។

លោករដ្ឋមន្ត្រី Barrot បានបញ្ជាក់ថា បារាំងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យយុទ្ធសាស្ត្រដូចជា ថាមពល ការដឹកជញ្ជូន និងអវកាស ព្រមទាំងបន្តសហការជាមួយវៀតណាមក្នុងការលើកកម្ពស់ពហុភាគីនិយម រួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមសកល។

leftcenterrightdel
ទីដ្ឋភាពនៃជំនួបសន្ទនាតាមទូរស័ព្ទ

 

ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់សសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងទំនាក់ទំនងទ្វេភាគី។ បារាំងគាំទ្រវៀតណាមបង្កើនសមត្ថភាពក្នុងវិស័យបច្ចេកវិទ្យាថ្មីដូចជា ជីវវិទ្យា បច្ចេកវិទ្យាឌីជីថល ស៊ីមីកុងដុកទ័រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ល។

ដោយចែករំលែកនូវស្ថានភាពអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការផ្លាស់ប្តូរនិងសហការលើរាល់បញ្ហាដែលមានការយកចិត្ដទុកដាក់ដូចគ្នា លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរតំបន់រវាងអាស៊ាន និងសហភាពអឺរ៉ុប រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Pham Diep