leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖​ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីការផ្លាស់ប្តូរ ពិភាក្សារ លោក Nguyen Thanh Sang ប្រធានសាខាគយនៃតំបន់ទី ២០ និងលោក មួង ដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៦។

ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរព័ត៌មានអំពីគោលនយោបាយ និងបទប្បញ្ញត្តិច្បាប់ទាក់ទងនឹងការងារគយ ផ្សព្វផ្សាយព័ត៌មានដល់ប្រជាជនរស់នៅតាមតំបន់ព្រំដែនអំពីបទប្បញ្ញត្តិច្បាប់ និងការអនុលោមតាមច្បាប់របស់ប្រទេសនីមួយៗ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ពាណិជ្ជករក្នុងការបំពេញបែបបទគយសម្រាប់ទំនិញនាំចូលនាំចេញ និងយានយន្តដឹកជញ្ជូនឆ្លងកាត់ច្រកទ្វារព្រំដែន ស្របតាមច្បាប់របស់ប្រទេសនីមួយៗ និងសម្របសម្រួលដើម្បីដោះស្រាយបញ្ហាកើតឡើងឲ្យទាន់ពេលវេលា។

leftcenterrightdel
ថ្នាក់ដឹកនាំនៃសាខាគយតំបន់ទី ២០ និងសាខាគយ និងរដ្ឋាករខេត្តព្រៃវែង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៦ (រូបថត៖​ vnanet.vn)

លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នាធានាការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារអន្តរជាតិ Dinh Ba - បន្ទាយចក្រី និងច្រកទ្វារអន្តរជាតិផ្លូវគោក ផ្លូវទឹក Thuong Phuong - កោះរកា ផ្លូវអន្តរជាតិ និងបន្តឯកភាពម៉ោងធ្វើការប្រចាំថ្ងៃនៅច្រកទ្វារព្រំដែន ចាប់ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច រួមទាំងថ្ងៃឈប់សម្រាក និងចុងសប្តាហ៍។ ក្នុងករណីចាំបាច់ដែលត្រូវកែម៉ោងធ្វើការ ភាគីទាំងពីរត្រូវតែជូនដំណឹងគ្នាទៅវិញទៅមកជាមុន ឬដោះស្រាយតាមករណីនិមួយៗ។

ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ប្រជាជនរស់នៅក្នុងតំបន់ព្រំដែននៃខេត្ត Dong Thap និងខេត្តព្រៃវែង ដែលឆ្លងកាត់ព្រំដែនទៅសិក្សា ជួញដូរផលិតផលកសិកម្ម ទៅសួរសុខទុក្ខសាច់ញាតិ ពិនិត្យសុខភាព ព្យាបាលជំងឺ ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្របតាមច្បាប់នៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងការសម្របសម្រួលផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងនឹងការ​គេចពន្ធ ការរំលោភសិទ្ធិបញ្ញា និងឧក្រិដ្ឋកម្មផ្សេងៗទៀត ជាពិសេសការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម អាវុធ គ្រឿងផ្ទុះ ប្រាក់ក្លែងក្លាយ ឱសថក្លែងក្លាយ សត្វកម្រ និងកាកសំណល់ដែលត្រូវបានហាមឃាត់តាមច្បាប់នៃប្រទេសនីមួយៗ៕

បកប្រែដោយ Duy Hoan