ទិន្នន័យពីវេទិកាទេសចរណ៍អនឡាញចិនជាច្រើនបង្ហាញថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៦ វៀតណាមជា "គោលដៅឈានមុខគេ" សម្រាប់ប្រជាជនចិន។

leftcenterrightdel
ភ្ញៀវទេសចរចិនមកទស្សនាប្រទេសវៀតណាម (រូបថត៖ vov.vn)

 

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ ប្រជាជនចិននឹងសម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនចិនជាច្រើនបានស្នើសុំការឈប់សម្រាក ៣ ថ្ងៃបន្ថែមទៀតដើម្បីធ្វើដំណើរទៅក្រៅប្រទេស។

យោងតាមទិន្នន័យពី Qunar ដែលជាកម្មវិធីទេសចរណ៍ឈានមុខគេរបស់ចិន ជម្រើសនៃគោលដៅទេសចរណ៍សម្រាប់ថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះបង្ហាញពីនិន្នាការនៃ "ជើងហោះហើរខ្លីនាំមុខគេ និងជើងហោះហើរវែងកំពុងកើនឡើង"។ ក្នុងចំណោមទាំងនេះ ហុងកុង និងម៉ាកាវ ប្រទេសអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ក្នុង "កាំហោះហើរ ៤ ម៉ោង" នៅតែមានប្រជាប្រិយភាព។

គោលដៅប្រពៃណីដូចជាម៉ាឡេស៊ី សិង្ហបុរី និងថៃនៅតែត្រូវបានវាយតម្លៃខ្ពស់ ខណៈដែលកូរ៉េខាងត្បូង និងវៀតណាមកំពុងលេចចេញជា "គោលដៅទេសចរណ៍ឈានមុខគេ" ថ្មីៗ។ ការកក់ជើងហោះហើរទៅកាន់ទីក្រុងហូជីមិញ និងហាណូយបានកើនឡើង ៣.២ ដង និង ២.៤ ដងរៀងៗខ្លួនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទាក់ទាញភ្ញៀវទេសចរចិនជាច្រើនដែលមានអាយុចន្លោះពី ២៣ ដល់ ៣០ ឆ្នាំ៕

បកប្រែដោយ Huyen Trang