កងទ័ពការពារព្រំដែនខេត្ត Dong Nai ជួបពិភាក្សាជាមួយស្នងការដ្ឋាននគរបាលខេត្តចំនួន ៣ របស់កម្ពុជា
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Nai ប្រទេសវៀតណាម បានជួបពិភាក្សាអំពីកិច្ចសហការគ្រប់គ្រង និងការពារព្រំដែន ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមខ្សែព្រំដែនជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា។
នៅឆ្នាំ ២០២៥ កងទ័ពការពារព្រំដែនខេត្ត Dong Nai និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បានសហការប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទផ្សេងៗ និងរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅខ្សែព្រំដែន។
    |
 |
|
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Nai ចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ (រូបថត៖ bienphong.com.vn) |
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Nai បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តទាំង ៣ បញ្ជូនគណៈប្រតិភូចំនួន ៣៩ ដែលមានមន្ត្រីចំនួន ៤៣០ នាក់ចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរ ប្រគល់អំណោយ ផ្ញើលិខិត ដើម្បីអបអរសាទរគ្នាទៅវិញទៅមកនៅពិធីបុណ្យនានា...។ ប៉ុស្តិ៍ការពារព្រំដែននៃកងទ័ពការពារព្រំដែនខេត្ត Dong Nai បានរៀបចំកិច្ចប្រជុំប្រចាំចំនួន ២០ ជាមួយប៉ុស្តិ៍នគរបាលការពារព្រំដែនកម្ពុជា ហើយភាគីទាំងពីរក៏បានរៀបចំការយាមល្បាតទ្វេភាគីចំនួន ១៥ លើក ដោយមានមន្ត្រីចំនួន ១៦១ នាក់ចូលរួម។
ក្នុងស្មារតីពង្រឹងសាមគ្គីភាព និងមិត្តភាព ភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងបង្ក្រាបបទល្មើស ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយរវាងវៀតណាម និងកម្ពុជានិយាយរួម និងនៅតំបន់ព្រំដែនរវាងខេត្ត Dong Nai ជាមួយខេត្តមណ្ឌលគីរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ និយាយដោយឡែក នាពេលខាងមុខ។ តាមរយៈនោះ រួមចំណែកដល់ការកសាងព្រំដែនវៀតណាម-កម្ពុជា ប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕
បកប្រែដោយ Thuy Anh