ព្រឹត្តិការណ៍នេះបានរួមចំណែកពូនជ្រំចំណងសាមគ្គីភាព មិត្តភាព និងជំរុញការងារព័ត៌មានការបរទេស និងបង្កើនការយល់ដឹងរបស់កម្មាភិបាល និងប្រជាជនទាំងសងខាងអំពីអត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននានាក្នុងតំបន់ព្រំដែន ដោយហេតុនេះរួមគ្នាកសាងខ្សែបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងអភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
តំណាងនៃខេត្ត  Tay Ninh និងខេត្តស្វាយរៀង ផ្តល់អំណោយទៅវិញទៅមក (រូបថត៖ vnanet.vn)

លោក Tran Van Bang ប្រធានគណៈកម្មាធិការប្រជាជនឃុំ Khanh Hung បានបញ្ជាក់ថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងពីរដែលមានប្រពៃណីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកដ៏យូរអង្វែង។ ប្រជាជនទាំងសងខាង «ផឹកទឹកពីទន្លេតែមួយ» តែងតែទៅលេងសាច់ញាតិទៅវិញទៅមក ផ្លាស់ប្តូរទំនិញ និងបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធ។ ក្នុងរយៈពេលកន្លងមក ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនត្រូវបានរក្សាយ៉ាងរឹងមាំ ជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើង ហើយទំនាក់ទំនងសហប្រតិបត្តិការរវាងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរកាន់តែមានប្រសិទ្ធភាព។ លោកបានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃភាគីទាំងពីរនឹងបន្តពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រង និងការពារព្រំដែន ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការថែរក្សា និងពង្រីកការផ្លាស់ប្តូរវប្បធម៌ និងកីឡា រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍។

កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងកីឡារវាងឃុំ Khanh Hung ជាមួយស្រុកស្វាយជ្រំ និងស្រុកកំពង់រោទ៍ គឺជាសកម្មភាពការទូតប្រជាជនដ៏មានអត្ថន័យ ដែលរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងខេត្ត Tay Ninh និងខេត្តស្វាយរៀងនិយាយដោយឡែក និងរវាងវៀតណាម និងកម្ពុជានិយាយរួម៕

បកប្រែដោយ Huyen Trang