អង្គភាពទ័ពលេខ១៥ ប្រគល់សាខាអគ្គក្រុមហ៊ុនលេខ១៥ ប្រចាំនៅកម្ពុជា ទៅឲ្យក្រុមហ៊ុនលេខ៣៨៦
កប.អនឡាញ - នៅថ្ងៃទី១៧ ខែធ្នូ អង្គភាពទ័ពលេខ១៥ បានរៀបចំកិច្ចប្រជុំប្រគល់សាខាអគ្គក្រុមហ៊ុនលេខ១៥ ប្រចាំកម្ពុជា ទៅឲ្យក្រុមហ៊ុនលេខ៣៨៦ ដោយអនុវត្តតាមសេចក្តីសម្រេចចិត្តនានារបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម ទាក់ទងនឹងការរៀបចំឡើងវិញនៃអគ្គក្រុមហ៊ុនលេខ១៥ (អង្គភាពទ័ពលេខ១៥)។
លោកវរសេនីយ៍ឯក Nguyen Hong Lam មេបញ្ជាការរងបញ្ជាការដ្ឋានអង្គភាពទ័ពលេខ១៥ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំ និងមេបញ្ជាការស្ថាប័ននានានៃអង្គភាពទ័ពលេខ១៥ តំណាងអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៧៥ (អង្គភាពដែលបច្ចុប្បន្នកំពុងគ្រប់គ្រងសាខាអគ្គក្រុមហ៊ុនលេខ១៥ ប្រចាំកម្ពុជា) និងក្រុមហ៊ុនលេខ៣៨៦ (អង្គភាពទទួល)។
    |
 |
|
លោកវរសេនីយ៍ឯក Nguyen Hong Lam មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គភាពទ័ពលេខ១៥ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ |
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក Nguyen Hong Lam បានសង្កត់ធ្ងន់ថា ការប្រគល់សាខាអគ្គក្រុមហ៊ុនលេខ ១៥ ប្រចាំកម្ពុជា មិនត្រឹមតែជាតម្រូវការទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងវាក៏មានអត្ថន័យយ៉ាងខ្លាំងក្នុងការធានាស្ថិរភាពនៃសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មដែលផ្សារភ្ជាប់នឹងភារកិច្ចការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៅក្នុងតំបន់ផងដែរ។
លោកវរសេនីយ៍ឯក Nguyen Hong Lam បានស្នើឱ្យក្រុមហ៊ុនលេខ៣៨៦ រក្សាសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព គោរពតាមច្បាប់របស់ប្រទេសវៀតណាម និងកម្ពុជា រក្សាល្អនូវទំនាក់ទំនងសហប្រតិបត្តិការ និងកិច្ចការបរទេសក្នុងដំណើរការផ្ទេរ៕
បកប្រែដោយ Duy Hoan