សព្វថ្ងៃនេះ ភ្ញៀវទេសចរនៅតំបន់ Bay Nui ក៏មានឱកាសទៅទស្សនា និងទិញទំនិញនៅឯពិព័រណ៍ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជាផងដែរ។

ជាមួយនឹងស្តង់ប្រមាណ ២០០ នៃអង្គភាពអាជីវកម្ម កន្លែងផលិត និងធ្វើអាជីវកម្ម និងសហករណ៍ចំនួន ៨០ ក្នុងខេត្ត នៅក្នុងប្រទេសវៀតណាម និងកម្ពុជា ពិព័រណ៍នេះផ្តល់ឱ្យភ្ញៀវទេសចរនូវឱកាសដើម្បីទិញផលិតផលប្រចាំតំបន់ និងផលិតផល OCOP នៅទូទាំងប្រទេស។

លោក Nguyen Thanh Trung ភ្ញៀវទេសចរមកពីទីក្រុង Can Tho បានឲ្យដឹងថា គាត់ និងក្រុមគ្រួសាររបស់គាត់បានទៅទស្សនាគោលដៅទេសចរណ៍ល្បីៗនៅក្នុងខេត្ត An Giang នៅចុងសប្តាហ៍នេះ ដូចជាវត្ត Ba Chua Xu Nui Sam, វត្ត Hang (សង្កាត់ Chau Doc), វត្ត Ba Chua Xu Bau Muop (សង្កាត់ Thoi Son)... ហើយបានឆ្លៀតឱកាសទៅទស្សនាពិព័រណ៍ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា។

leftcenterrightdel
ពិព័រណ៍ពាណិជ្ជកម្ម OCOP តំបន់ព្រំដែនវៀតណាម-កម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ នៅសួនឧស្សាហកម្ម Xuan To (សង្កាត់ Tinh Bien) (រូបថត៖ baoangiang.com.vn)

លោក Trung បានចែករំលែកថា “ផលិតផលនៅទីនេះមានភាពចម្រុះទាំងការរចនា និងប្រភេទ។ ជាពិសេស ផលិតផលវៀតណាមនិយាយរួម និងផលិតផលនៃខេត្ត An Giang និយាយដោយឡែកត្រូវបានផលិតយ៉ាងល្អ ចាប់ពីការវេចខ្ចប់ និងស្លាកសញ្ញារហូតដល់គុណភាព។ ខ្ញុំបានទិញផលិតផលប្រចាំតំបន់ជាច្រើនជាអំណោយសម្រាប់មិត្តភក្តិ”។

សម្រាប់អង្គភាពអាជីវកម្ម និងគ្រឹះស្ថានផលិតកម្ម និងធ្វើអាជីវកម្ម ពិព័រណ៍នេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលក្នុងអំឡុងពេលចុងឆ្នាំ។ លោកស្រី Chau Thi Nuong នាយិកាសហករណ៍កសិកម្ម Ta Danh បានឲ្យដឹងថា ការចូលរួមក្នុងពិព័រណ៍នេះពិតជាមានអត្ថន័យ។ លោកស្រី Nuong បានចែករំលែកថា៖ “សូមអរគុណដល់មជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តAn Giang និងអាជ្ញាធរមូលដ្ឋានចំពោះការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មផ្លាស់ប្តូរពាណិជ្ជកម្មជាមួយដៃគូ និងលក់ទំនិញទៅឱ្យកម្ពុជា”។

យោងតាមលោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ពិព័រណ៍នេះគឺជាឱកាសសម្រាប់វិស័យ និងមូលដ្ឋាននានា ផ្លាស់ប្តូរនិងសហប្រតិបត្តិការក្នុងការតភ្ជាប់សកម្មភាព និងការគាំទ្រគ្នាសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសមួយដើម្បីជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងខេត្តនានាក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗភាគខាងត្បូងរបស់វៀតណាម និងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ពិព័រណ៍នេះក៏រួមចំណែកដល់ការគាំទ្រដល់អង្គភាព និងអង្គភាពអាជីវកម្មនានាក្នុងការកែលម្អផលិតផល ដើម្បីបង្កើនភាពប្រកួតប្រជែងនៅក្នុងទីផ្សារ អភិវឌ្ឍដៃគូអាជីវកម្ម ពង្រីកសាខា និងភ្នាក់ងារចែកចាយ ផ្លាស់ប្តូរនិងស្វែងរកឱកាសផ្លាស់ប្តូរពាណិជ្ជកម្ម និងសហប្រតិបត្តិការវិនិយោគ។ នេះក៏ជាឱកាសមួយសម្រាប់អង្គភាពអាជីវកម្មរបស់វៀតណាម និងព្រះរាជាណាចក្រកម្ពុជា ជួបគ្នា ផ្លាស់ប្តូរ ណែនាំរូបភាព និងផ្សព្វផ្សាយផលិតផលប្រចាំតំបន់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក Le Trung Ho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានអះអាងថា “គោលបំណងនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មនេះគឺដើម្បីបង្កើតសន្ទុះសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំកំពូល APEC ២០២៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Phu Quoc”។

យោងតាមលោក Tran Huu Linh នាយកនាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ពិព័រណ៍នេះមិនត្រឹមតែជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មប្រចាំឆ្នាំប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបដ៏រស់រវើកនៃស្មារតីសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍប្រកបដោយវិបុលភាពរវាងប្រទេសជិតខាងទាំងពីរ វៀតណាម-កម្ពុជា។

លោក Tran Huu Linh បានសង្កត់ធ្ងន់ថា៖ «នៅក្នុងបរិបទនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងទូលំទូលាយ យើងត្រូវពង្រឹងទំនាក់ទំនង បង្កើនការតភ្ជាប់ផលិតកម្ម ការប្រើប្រាស់ និងការនាំចេញ និងពង្រីកខ្សែសង្វាក់តម្លៃទំនិញវៀតណាមនៅតំបន់ព្រំដែន ដោយឆ្ពោះទៅរកការរីកចម្រើននៅក្នុងអាស៊ាន និងអន្តរជាតិ។ ពិព័រណ៍ឆ្នាំនេះក៏បង្ហាញពីស្មារតីនៃការច្នៃប្រឌិត និងការធ្វើសមាហរណកម្មរបស់អង្គភាពអាជីវកម្មវៀតណាម និងកម្ពុជាផងដែរ»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា ទទួលបានជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយកើនឡើងជាងបីដង ពីប្រមាណ ៣.៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥ ឡើងជាង ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤។

គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញ រវាងខេត្ត An Giang និងកម្ពុជាបានឈានដល់ ៩៤០ លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញសម្រេចបាន ៥៣១ លានដុល្លារអាមេរិក និងការនាំចូលសម្រេចបាន ៤០៩ លានដុល្លារអាមេរិក។ តួលេខទាំងនេះបង្ហាញពីការអភិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងខេត្ត An Giang និងខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕

បកប្រែដោយ Huyen Trang