ខេត្ត Dong Thap៖ អភិវឌ្ឍពាណិជ្ជកម្មព្រំដែន និងការនាំចេញទំនិញទៅកាន់ទីផ្សារកម្ពុជា
កប.អនឡាញ - នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្តDong Thap បានចេញផែនការសកម្មភាពអនុវត្តគម្រោងជំរុញការអភិវឌ្ឍពាណិជ្ជកម្មព្រំដែន និងការនាំចេញទំនិញទៅកាន់ទីផ្សារកម្ពុជា ដំណាល់កាល ២០២៥-២០២៧ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០។
លោក Nguyen Thanh Dieu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្មីៗនេះបានចុះហត្ថលេខាលើផែនការធ្វើឲ្យទៅជាជាក់ស្តែងនូវសេចក្តីសម្រេចលេខ ២១៦២ របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ គោលបំណងស្នូលគឺដើម្បីបង្កើនសក្តានុពលនៃពាណិជ្ជកម្មព្រំដែន បង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។
    |
 |
|
ច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba នៅឃុំ Tan Ho Co ខេត្ត Dong Thap (រូបថត៖ baodongthap.vn) |
ខេត្តបានកំណត់គោលដៅសំខាន់គឺការអភិវឌ្ឍច្រកទ្វារព្រំដែនអន្តរជាតិពីរគឺ Thuong Phuoc (ឃុំ Thuong Phuoc) និង Dinh Ba (ឃុំ Tan Ho Co) ទៅជាតំបន់សេដ្ឋកិច្ចរួមបញ្ចូលគ្នាដ៏ស្វាហាប។ តំបន់ទាំងនេះនឹងអភិវឌ្ឍដ៏ចម្រុះចាប់ពីឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម រហូតដល់ទេសចរណ៍ និងនគរូបនីយកម្ម ដោយដើរតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗនៅក្នុងអនុតំបន់មេគង្គ។
ខេត្ត Dong Thap រំពឹងថា របកគំហើញនេះនឹងរួមចំណែករួមជាមួយប្រទេសទាំងមូល នាំពាណិជ្ជកម្មទ្វេភាគី វៀតណាម-កម្ពុជា សម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០។ ទន្ទឹមនឹងនោះ ជំរុញការធ្វើបរិវត្តកម្មគុណភាពពាណិជ្ជកម្ម ធ្វើពិពិធកម្មទំនិញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចព្រំដែន ដោយផ្តោតលើការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយ ចាប់ពីផលិតកម្មរហូតដល់ logistics។
គោលដៅនៃដំណាក់កាល ២០២៥-២០២៧ គឺទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់ខេត្ត Dong Thap ជាមួយទីផ្សារកម្ពុជា កើនឡើងពី ១០% ទៅ ១៥% ក្នុងមួយឆ្នាំ ដោយសម្រេចបាន ២៥០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២៧ ដោយយ៉ាងហោចណាស់ ៥០% នៃទំនិញរបស់ខេត្តត្រូវបាននាំចេញទៅកាន់កម្ពុជា។
ឆ្ពោះទៅឆ្នាំ ២០៣០ ទំហំពាណិជ្ជកម្មនៃការនាំចូល និងនាំចេញរបស់ខេត្ត Dong Thap ជាមួយទីផ្សារកម្ពុជាសម្រេចបាន ៣០០ លានដុល្លារអាមេរិក។ ទំហំពាណិជ្ជកម្មឆ្លងដែនតាមរយៈច្រកទ្វារព្រំដែនកើនឡើង ១០% ក្នុងមួយឆ្នាំ៕
បកប្រែដោយ Huyen Trang