មានប្រសាសន៍នៅក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Hoang Van Phai អនុប្រធានវិទ្យាស្ថាននយោបាយ បានសង្កត់ធ្ងន់ថា៖ វគ្គបំប៉នត្រូវបានរៀបចំឡើងដោយផ្អែកលើការអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដំណាក់កាល២០២៥-២០២៩ និងផែនការសហប្រតិបត្តិការលើកការបណ្តុះបណ្តាល និងបំប៉ននាយទាហាននៃកងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។ ក្នុងអំឡុងពេលសិក្សានៅវិទ្យាស្ថាន សិក្ខាកាមនឹងត្រូវបានផ្តល់ចំណេះដឹងជាមូលដ្ឋានអំពីសង្គមសាស្រ្ត និងមនុស្សសាស្ត្រយោធា ដោយផ្តោតលើការអប់រំចិត្តសាស្រ្ត និងការងារនយោបាយនៅក្នុងជួរកងទ័ព។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Van Phai អនុប្រធានវិទ្យាស្ថាននយោបាយ ជាអធិបតីក្នុងពិធី

វគ្គសិក្សានេះត្រូវបានអនុវត្តតាមកម្មវិធី និងផែនការជាមួយនឹងទម្រង់ដ៏សម្បូរបែប និងអាចបត់បែនបានជាច្រើនដូចជា៖ ការរៀនសូត្រក្នុងថ្នាក់រៀន ការផ្លាស់ប្តូរ និងការពិភាក្សាស៊ីជម្រៅ ការស្រាវជ្រាវជាក់ស្តែងនៅកងពលតូចលេខ ២២៩ (កងវិស្វកម្ម) បញ្ជាការដ្ឋានយោធាខេត្ត Phu Tho ការទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងរម្មណីយដ្ឋាននៅទីក្រុងហាណូយ និងមូលដ្ឋានមួយចំនួន។ ដោយហេតុនោះ រួមចំណែកលើកកម្ពស់ជំនាញវិជ្ជាជីវៈ របស់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជួយសិក្ខាកាមយល់កាន់តែច្បាស់អំពីប្រទេស ប្រជាជន និងប្រពៃណីនៃការតស៊ូ ការកសាង និងការការពារមាតុភូមិរបស់ប្រជាជនវៀតណាម។

leftcenterrightdel
ថ្នាក់ដឹកនាំវិទ្យាស្ថាននយោបាយ និងអនុព័ន្ធយោធាកម្ពុជាប្រចាំនៅវៀតណាម ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិក្ខាកាម

ក្នុងនាមសិក្ខាកាមទាំងឡាយ លោកឧត្តមសេនីយ៍ត្រី សួស សារុ ប្រធានវគ្គបំប៉ននេះបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាម ជាពិសេសវិទ្យាស្ថាននយោបាយ ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដើម្បីសិក្សា និងស្រាវជ្រាវក្នុងបរិយាកាសគរុកោសល្យយោធាជាផ្លូវការ និងពោរពេញទៅដោយមនុស្សធម៌។

លោកឧត្តមសេនីយ៍ត្រី សួស សារុ បានបញ្ជាក់ថា បន្ទាប់ពីវិលត្រឡប់ទៅប្រទេសវិញ សិក្ខាកាមទាំងឡាយនឹងពាំនាំចំណេះដឹងជំនាញដែលពួកគេទទួលបានទៅអនុវត្តប្រកបដោយប្រសិទ្ធភាព ខិតខំបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ ចូលរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរបន្ថែមទៀត៕

បកប្រែដោយ Huyen Trang