កិច្ចប្រជុំអាស៊ានស្តីពីស្ថានភាពនៅថៃនិងកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូ
រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងបើកកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួរ នាថ្ងៃទី ២២ ខែធ្នូ ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។
ដោយបញ្ជាក់ពីព័ត៌មាននេះទៅកាន់សារព័ត៌មាននៅថ្ងៃទី ១៧ ខែធ្នូ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា មេដឹកនាំថៃ និងកម្ពុជាបានយល់ព្រមចូលរួមកិច្ចប្រជុំនេះ ហើយបានបន្ថែមថា ជំហររួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលភាគីទាំងពីរឱ្យកាត់បន្ថយភាពតានតឹង។
    |
 |
|
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ Bernama) |
យោងតាមលោក អាន់វ៉ា ទាំងប្រទេសថៃ និងកម្ពុជាបានព្រមព្រៀងជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន។ ប្រធានសេនាធិការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីនឹងមកដល់ព្រំដែនរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តការសន្ទនា។ ការចូលរួមរបស់ប្រទេសម៉ាឡេស៊ីនឹងបន្តនៅកម្រិតច្រើន រួមទាំងទំនាក់ទំនងរវាងថ្នាក់ដឹកនាំ រដ្ឋមន្ត្រីការបរទេស និងអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន។
យោងតាមមេដឹកនាំម៉ាឡេស៊ី ទាំងនាយករដ្ឋមន្ត្រីថៃ និងសមភាគីកម្ពុជាសុទ្ទតែសង្ឃឹមថា នឹងឈានដល់ដំណោះស្រាយផ្សះផ្សាគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ២២ ខែធ្នូ ប៉ុន្តែបានសង្កត់ធ្ងន់ថា រឿងនេះអាស្រ័យលើការឯកភាពគ្នារបស់ប្រទេសថៃ និងកម្ពុជា។ លោក អាន់វ៉ា បានជំរុញឱ្យភាគីទាំងពីរធ្វើសកម្មភាពភ្លាមៗ ដោយបញ្ឈប់ការវាយប្រហារនៅខ្សែប្រយុទ្ធជួរមុខ ហើយប្រសិនបើអាចធ្វើទៅបាន សូមបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់៕
តាម vovworld.vn