បង្កើនសមត្ថភាពគ្រប់គ្រងតំបន់អភិរក្សជីវមណ្ឌលពិភពលោកនៅវៀតណាម
កប.អនឡាញ - នៅថ្ងៃទី ២៥ ខែធ្នូ នៅឧទ្យានជាតិ Bidoup-Nui Ba (ខេត្ត Lam Dong) គណៈកម្មាធិការជាតិវៀតណាមសម្រាប់កម្មវិធីមនុស្ស និងជីវមណ្ឌល (MAB វៀតណាម) សហការជាមួយគណៈគ្រប់គ្រងតំបន់អភិរក្សជីវមណ្ឌលពិភពលោក Langbiang បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងតំបន់អភិរក្សជីវមណ្ឌលពិភពលោកនៅវៀតណាម។
    |
 |
|
សិក្ខាសាលានេះមានគោលបំណងបង្កើនសមត្ថភាពរបស់កម្មាភិបាលគ្រប់គ្រង និងស្ថាប័ន និងភ្នាក់ងារពាក់ព័ន្ធក្នុងការគ្រប់គ្រង ដំណើរការ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អភិរក្សជីវមណ្ឌលពិភពលោក |
នៅក្នុងសិក្ខាសាលានេះ តំណាងមកពីលេខាធិការដ្ឋាន MAB វៀតណាម បានបង្ហាញទិដ្ឋភាពទូទៅនៃកម្មវិធី MAB របស់អង្គការយូណេស្កូ; បណ្តាញតំបន់អភិរក្សជីវមណ្ឌលពិភពលោក តំបន់ និងប្រធានបទ។ សិក្ខាសាលានេះបានបញ្ជាក់ពី តួនាទីរបស់បណ្តាញតំបន់អភិរក្សជីវមណ្ឌលពិភពលោកវៀតណាម ដែលមានតំបន់អភិរក្សចំនួន ១១ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ ដែលគ្របដណ្តប់ប្រហែល ១៤% នៃផ្ទៃដីសរុបរបស់ប្រទេស។ បច្ចុប្បន្ននេះ មានតំបន់អភិរក្សជីវមណ្ឌលជាង ៧៣៨ ដែលទទួលស្គាល់ដោយអង្គការយូណេស្កូនៅក្នុងប្រទេសជាង ១៣០ទូទាំងពិភពលោក។
ការផ្តោតសំខាន់មួយសម្រាប់អ្នកចូលរួមគឺផែនការសកម្មភាពយុទ្ធសាស្ត្រហង់ចូវ ឆ្នាំ២០២៦-២០៣៥ ដែលជាឯកសារណែនាំដ៏សំខាន់សម្រាប់កម្មវិធី MAB និងបណ្តាញសកលនៃតំបន់អភិរក្សជីវមណ្ឌលក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
អ្នកជំនាញបានវិភាគគោលបំណងយុទ្ធសាស្ត្រ ក្រុមសកម្មភាពអាទិភាព និងផែនទីបង្ហាញផ្លូវអនុវត្តនៅក្នុងប្រទេសវៀតណាម ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការរួមបញ្ចូលការអភិរក្សជីវចម្រុះទៅក្នុងផែនការអភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពស្ថាប័ន ហិរញ្ញវត្ថុ និងធនធានមនុស្សសម្រាប់តំបន់អភិរក្សជីវមណ្ឌល។
សិក្ខាសាលានេះក៏រួមបញ្ចូលទាំងការពិភាក្សាអំពីតួនាទីរបស់បណ្តាញយុវជនជីវមណ្ឌលវៀតណាម បណ្តាញតំបន់ និងប្រធានបទ (តំបន់ភ្នំ តំបន់ឆ្នេរសមុទ្រ-កោះ។ល។) ដោយហេតុនេះបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់យុវជន សហគមន៍មូលដ្ឋាន អ្នកវិទ្យាសាស្ត្រ និងអាជីវកម្មក្នុងការគ្រប់គ្រង និងការច្នៃប្រឌិតនៅក្នុងតំបន់អភិរក្សជីវមណ្ឌលពិភពលោក។
នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា គណៈគ្រប់គ្រងតំបន់អភិរក្សជីវមណ្ឌល Langbiang បានចែករំលែកបទពិសោធន៍ជាក់ស្តែងក្នុងការវាយតម្លៃតាមកាលកំណត់រយៈពេល ១០ ឆ្នាំ និងការអភិវឌ្ឍផែនការគ្រប់គ្រងតំបន់អភិរក្សជីវមណ្ឌល ចាប់ពីការរៀបចំឯកសារ ការប្រមូលភស្តុតាង ការពិគ្រោះយោបល់ជាមួយសហគមន៍ រហូតដល់ការភ្ជាប់ការអភិរក្សជាមួយនឹងការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយចីរភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
បកប្រែដោយ Duy Hoan