ដោយអនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Ho Van Mung បានស្នើឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ដឹកនាំ និងដាក់ពង្រាយភារកិច្ចជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។

leftcenterrightdel
ទូកនេសាទចតនៅក្នុងដែនទឹកនៃស្រុក An Bien ខេត្ត An Giang (រូបថត៖ vnanet.vn)

តាមនោះ ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត An Giang នឹងផ្ញើសារ SMS ស្តីពីការប្រយុទ្ធប្រឆាំង IUU ទៅកាន់ទូរស័ព្ទដៃរបស់ប្រជាជន បង្កើនការឃោសនា ផ្សព្វផ្សាយអំពីច្បាប់ជលផល ឯកសារណែនាំការអនុវត្តច្បាប់ជលផល និងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំង IUU។

ខេត្តបានបង្កើតក្រុមការងារដើម្បីទៅកាន់ផ្ទះប្រជាពលរដ្ឋ ម្ចាស់ទូក ប្រធាន និងសមាជិកក្រុមនាវិកដែលចូលរួមសកម្មភាពនេសាទ ដើម្បីឃោសនា ចលនាឲ្យប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំង IUU; ហាមឃាត់ជាដាច់ខាត ចំពោះការនេសាទនៅក្នុងដែនទឹកបរទេស៕

បកប្រែដោយ Thanh Cong