លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធលការងាររបស់ក្រសួងសំណង់ឆ្នាំ ២០២៥
កប.អនឡាញ - នៅថ្ងៃទី២១ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងសំណង់បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួម និងមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រសួងសំណង់ចំពោះសមិទ្ធផលរួមរបស់ប្រទេស។ ព្រមទាំងសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដ៏មានអត្ថន័យយ៉ាងសំខាន់គឺតម្រូវឲ្យសម្រេចបានកំណើនសេដ្ឋកិច្ចពីរខ្ទង់ ហើយធានាឲ្យបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
ទាក់ទងនឹងភារកិច្ចរបស់ក្រសួងសំណង់និងឧស្សាហកម្មសំណង់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការធានាចំនួនប្រាំ និងរបកគំហើញចំនួនប្រាំមួយ។ ក្នុងនោះ ការធានាទាំងប្រាំរួមមាន៖ ធានាប្រព័ន្ធច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយ; ធានាហេដ្ឋារចនាសម្ព័ន្ធរលូន; ធានាអភិបាលកិច្ចឆ្លាតវៃ; ធានាការអនុវត្ត និងធានាកិច្ចសហប្រតិបត្តិការ។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំ |
លោកនាយករដ្ឋមន្ត្រី បានវិភាគលើរបកគំហើញទាំងប្រាំមួយដោយផ្តោតលើការផ្នត់គំនិត និងចក្ខុវិស័យ។ របកគំហើញក្នុងការប្រមូលផ្តុំធនធានដើម្បីអនុវត្ដការសាងសង់និងបញ្ចប់គម្រោងជាតិសំខាន់ៗ ជាពិសេសគម្រោងគមនាគមន៍សំខាន់ៗ។ ទន្ទឹមនឹងនោះ គឺរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចរង្វង់ ដោយផ្តោតលើការចរាចរណ៍បៃតង និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ចីរភាព និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ; ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនៅជនបទ; លើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងដំណោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងបញ្ហាទឹកលិច ។
របកគំហើញក្នុងការអភិវឌ្ឍលំនៅដ្ឋានសង្គម ។ របកគំហើញក្នុងការប្រើប្រាស់មធ្យោបាយចរាចរណ៍ ការរៀបចំទីផ្សារដឹកជញ្ជូនប្រកួតប្រជេង តម្លាភាព និងមានគុណភាពខ្ពស់ កាត់បន្ថយថ្លៃ logistics និងបង្កើនការប្រកួតប្រជែងសម្រាប់ផលិតផល និងទំនិញ។ របក់គំហើញក្នុងការដោះស្រាយចំណុចខ្វះខាត ជាពិសេសគឺពន្លឿនការបញ្ចេញដើមទុនវិនិយោគសាធារណៈសម្រាប់គម្រោងសំខាន់ៗ...
ក្នុងឱកាសនេះដែរ ក្រសួងសំណង់បានរៀបចំពិធីប្រកាសប្រតិបត្តិការនៃមូលដ្ឋានទិន្នន័យជាតិស្តីពីសកម្មភាពសំណង់និងប្រព័ន្ធឌីជីថលសំខាន់ៗនៃឧស្សាហកម្មសំណង់៕
បកប្រែដោយ Pham Diep