ពិធីនេះមានការចូលរួមពីប្រតិភូជាង ១០០ នាក់ រួមមានថ្នាក់ដឹកនាំ និងមេបញ្ជាការតំបន់ Unity មេបញ្ជាការអង្គភាព នាយទាហាន និងបុគ្គលិករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលកំពុងធ្វើការនៅក្នុងតំបន់។
ថ្លែងសុន្ទរកថាស្វាគមន៍ លោកវរសេនីយ៍ត្រី បណ្ឌិត Tran Duc Tai នាយកកងពេទ្យកម្រិត ២ លេខ ៧ វៀតណាម បានសង្កត់ធ្ងន់ថា ក្នុងដំណើរការបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ មានសេចក្ដីរីករាយដែលបានធ្វើការជាមួយអ្នកជំនាញ កម្មាភិបាល និងបុគ្គលិករក្សាសន្តិភាពមកពីប្រទេស និងអង្គការជាច្រើន។ ដោយមានបេសកកម្មថែទាំសុខភាព បម្រើអ្នកជំងឺ និងកាត់បន្ថយការលំបាក កងពេទ្យកម្រិត ២ លេខ ៧ តែងតែខិតខំធ្វើការរួមចំណែកជាក់ស្តែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Zewdu Endris Yimer មេបញ្ជាការតំបន់ Unity សម្តែងកិត្តិយសដែលបានចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅកងពេទ្យកម្រិត ២ លេខ ៧។ លោកឧត្តមសេនីយ៍ត្រី Zewdu Endris Yimer បន្ថែមថា ក្នុងបរិបទពិសេសនេះបង្ហាញយ៉ាងច្បាស់អំពីការរីកចម្រើនដ៏រឹងមាំរបស់កងទ័ពប្រជាជនវៀតណាម ពីកងកម្លាំងដែលមានប្រវត្តិសាស្ដ្រដ៏អង់អាចក្លាហានក្នុងការការពារមាតុភូមិ រហូតដល់តួនាទីយ៉ាងសំខាន់ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ត្រី Zewdu Endris Yimer បានសង្កត់ធ្ងន់ថា ស្មារតីរបស់កងទ័ពលោកអ៊ំ ហូ ជានិមិត្តរូបនៃការតស៊ូ ឆន្ទៈមុតមាំ ការលះបង់ និងការទទួលខុសត្រូវសម្រាប់ភារកិច្ច ហើយកំពុងបានបង្ហាញយ៉ាងច្បាស់ដោយកម្មាភិបាលនិងបុគ្គលិកនីមួយៗនៃកងពេទ្យកម្រិត ២ លេខ ៧។ លោកឧត្តមសេនីយ៍ត្រី Zewdu Endris Yimer បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់កងពេទ្យកម្រិត ២ របស់វៀតណាម ព្រមទាំងចាត់ទុកថា នេះជាសសរស្តម្ភដ៏សំខាន់ក្នុងប្រព័ន្ធវេជ្ជសាស្ត្ររបស់តំបន់។
ក្នុងឱកាសនេះ ប្រតិភូអន្តរជាតិ និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ បានអញ្ជើញពិសារម្ហូបប្រពៃណីវៀតណាម និងចូលរួមផ្លាស់ប្តូរវប្បធម៌និងសិល្បៈដែលសម្តែងដោយភាគីវៀតណាម និងភ្ញៀវអន្តរជាតិ។
ក្នុងក្របខ័ណ្ឌនៃពិធីរំលឹកខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម កងពេទ្យកម្រិត ២ លេខ ៧ បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា ការពិនិត្យសុខភាពសម្រាប់កម្មាភិបាលនិងបុគ្គលិកពេទ្យនៅតំបន់ Unity និងរៀបចំការប្រកួតកីឡាដូចជា បាល់ទាត់ វាយសី វាយកូនបាល់លើតុ ប៊ីយ៉ា និងអុក៕
បកប្រែដោយ Thanh Cong
Type the code from the image