ពិធីខួបលើកទី៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅតំបន់ Abyei
កប.អនឡាញ - នៅថ្ងៃទី១៩ ខែធ្នូ ក្រុមវិស្វកម្មលេខ៤ របស់វៀតណាម ដែលចូលរួមក្នុងស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) បានរៀបចំពិធីខួបលើកទី៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥)។
ព្រឹត្តិការណ៍នេះមិនត្រឹមតែជាឱកាសរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានដើម្បីពង្រឹងមិត្តភាពជាមួយសហគមន៍អន្តរជាតិ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ចូលរួមព្រឹត្តិការណ៍នេះមានវត្តមាន លោកឧត្តមសេនីយ៍ទោ Robert Yaw Affram មេបញ្ជាការស្ថានបេសកកម្ម UNISFA លោក Kon Maneit Matiok រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាសាធារណៈ និងមន្ត្រីជាន់ខ្ពស់នៃស្ថានបេសកកម្ម។
នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ Robert Yaw Affram បានបញ្ជាក់ថា យើងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៃក្រុមវិស្វកម្មលេខ៤ របស់វៀតណាម។ ក្រុមវិស្វកម្មលេខ៤ របស់វៀតណាម បានកសាងហេដ្ឋារចនាសម្ព័ន្ធនៅស្ថានបេសកកម្មនេះ ដោយធ្វើឲ្យលក្ខខណ្ឌធ្វើការ និងជីវភាពរស់នៅរបស់កងកម្លាំងរក្សាសន្តិភាពកាន់តែប្រសើរឡើង។ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់គឺជាភស្តុតាងដ៏ច្បាស់លាស់នៃការទទួលស្គាល់របស់អន្តរជាតិចំពោះការរួមចំណែកដោយឥតឈប់ឈររបស់កងកម្លាំងវៀតណាមនៅក្នុងទឹកដីនេះ។
    |
 |
|
មិត្តភក្តិអន្តរជាតិអបអរសាទរខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម |
នៅក្នុងពិធី លោកឧត្តមសេនីយ៍ទោ Trinh Van Cuong ប្រធានក្រុមវិស្វកម្មលេខ៤ បានសង្កត់ធ្ងន់ថា ក្រុមវិស្វកម្មលេខ៤ មិនត្រឹមតែសាងសង់ស្ពានដែកប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់សាងសង់ស្ពាននៃការយោគយល់ និងមិត្តភាពរវាងស្ថានបេសកកម្ម UNISFA ជាមួយអាជ្ញាធរ និងប្រជាជននៅមូលដ្ឋានផងដែរ។
លោក Kon Maneit Matiok បានចែករំលែកថា វត្តមានរបស់ក្រុមវិស្វកម្មលេខ៤ នាំមកនូវទាំងសន្តិសុខ និងការអភិវឌ្ឍ។ អាជ្ញាធរ និងប្រជាជន Abyei មានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសំណង់ដែលសាងសង់ដោយក្រុមវិស្វកម្មវៀតណាម។ ថ្ងៃនេះ យើងមិនត្រឹមតែអបអរសាទរចំពោះកងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងអបអរសាទរចំពោះមិត្តភ័ក្តិដ៏គួរឲ្យទុកចិត្តរបស់ប្រជាជន Abyei ផងដែរ។
នៅខាងក្រៅពិធីនេះ ក៏ប្រព្រឹត្តទៅការតាំងពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រយោធាវៀតណាម ដែលទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីគណៈប្រតិភូអន្តរជាតិ។ សៀវភៅទាំងនេះមិនត្រឹមតែផ្តល់ឯកសារដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជួយមិត្តភក្តិអន្តរជាតិយល់កាន់តែស៊ីជម្រៅអំពីស្មារតី និងឆន្ទៈរបស់កងទ័ពលោកអ៊ំ ហូ។
ទន្ទឹមនឹងនោះ កម្មវិធីសិល្បៈដែលសម្តែងដោយសមាជិកក្រុមវិស្វកម្ម និងម្ហូបអាហារប្រពៃណីរបស់វៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អក្នុងបេះដូងរបស់មិត្តភក្តិអន្តរជាតិ៕
បកប្រែដោយ Thuy Anh