ផ្ទះនេះត្រូវបានប្រគល់ជូនគ្រួសារលោកស្រី To Thi Sua (អាយុ ៨៨ ឆ្នាំ) ដែលមានផ្ទៃដី ៥៥ ម៉ែត្រការ៉េ និងថវិកាសម្រាប់សាងសង់សរុបចំនួន ១៣០ លានដុង (ប្រហែល ៥០០០ ដុល្លារ អាមេរិក)។ លោកស្រី To Thi Sua បានចែករំលែកថា៖ “ខ្ញុំពិតជារីករាយយ៉ាងក្រៃលែង ព្រោះផ្ទះរបស់ខ្ញុំត្រូវបានបាក់រលំពីមុនហើយ ប៉ុន្តែឡូវនេះ កងទ័ពបានមកជួសជុល។ ខ្ញុំមានផ្ទះស្រស់ស្អាតនេះ គឺដោយសារកងទ័ពបានជួយសាងសង់វាឡើងវិញ”។

leftcenterrightdel
ពិធីប្រគល់ផ្ទះជូនលោកស្រី To Thi Sua (រូបថត៖ VOV)

នៅទូទាំងខេត្ត Gia Lai ផ្ទះចំនួន ៦៧៤ ខ្នងរងការខូចខាតទាំងស្រុង ដោយសារតែផលប៉ះពាល់នៃព្យុះ ហើយត្រូវការសាងសង់ឡើងវិញ។ រហូតមកដល់ពេលនេះ ផ្ទះទាំងនេះកំពុងត្រូវបានសាងសង់ឡើងវិញ ហើយគ្រោងនឹងបញ្ចប់មុនថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ដើម្បីជួយប្រជាពលរដ្ឋឱ្យស្ដារលំនឹងជីវភាពឡើងវិញ៕

តាម vovworld.vn