លោក Nguyen Quoc Doan បានស្នើឲ្យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បន្តដឹកនាំមន្ទីរ ស្ថាប័នមានសមត្ថកិច្ច និងមូលដ្ឋាននានា បង្កើនការជួយឧបត្ថម្ភអ្នកនេសាទ ពិនិត្យ និងបំពេញឯកសារចាំបាច់ដើម្បីឲ្យនាវានេសាទទាំងនេះបំពេញតាមលក្ខខណ្ឌសម្រាប់ប្រតិបត្តិការនេសាទស្របច្បាប់។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះនាវានេសាទដែលមិនគ្រប់លក្ខខ័ណ្ឌ។

leftcenterrightdel
គណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលត្រួតពិនិត្យនៅកំពង់ផែនេសាទ Tan Phuoc នៅឃុំ Long Hai (រូបថត៖ vnanet.vn)

នៅកំពង់ផែនេសាទ Tan Phuoc គណៈប្រតិភូបានឡើងលើនាវានេសាទដែលបានចតដោយផ្ទាល់ដើម្បីផ្លាស់ប្តូរជាមួយអ្នកនេសាទអំពីវិធីសាស្ត្រនេសាទ និងកន្លែងប្រតិបត្តិការនេសាទ។ គណៈប្រតិភូបានត្រួតពិនិត្យឯកសារច្បាប់ កំណត់ហេតុនេសាទ និងប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។ គណៈប្រតិភូក៏បានត្រួតពិនិត្យប្រព័ន្ធតាមដានជលផល អេឡិចត្រូនិក (eCDT)។

ក្នុងឱកាសនេះ គណៈប្រតិភូបានទៅសួរសុខទុក្ខ ផ្តល់អំណោយ និងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកនេសាទ Nguyen Van Liem ដែលរស់នៅក្នុងភូមិ Phuoc Tan ឃុំ Long Hai; ពិភាក្សាអំពីស្ថានភាពផលិតកម្មនៅសមុទ្រ និងការយល់ដឹងរបស់អ្នកនេសាទក្នុងការអនុវត្តតាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៕

បកប្រែដោយ Huyen Trang