ក្នុងបរិយាកាសស្មោះត្រង់ និងបើកចំហ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបានផ្លាស់ប្តូរជាមួយគ្នាអំពីខ្លឹមសារជាច្រើនដូចជា៖ ការកសាង និងពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ; បទពិសោធន៍ក្នុងការហ្វឹកហាត់ គំរូ និងរបៀបធ្វើល្អក្នុងការកសាងអង្គភាព; តួនាទីរបស់នាយទាហានវ័យក្មេងក្នុងកិច្ចការចលនាមហាជន ជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចសង្គម; លើកកម្ពស់គុណភាពនៃកិច្ចការការទូតប្រជាជន; ទម្រង់ និងវិធីសាស្រ្តនៃការជួបប្រាស្រ័យនាយទាហានវ័យក្មេងក្នុងស្ថានភាពបច្ចុប្បន្ន...

leftcenterrightdel
ប្រតិភូនៅក្នុងជំនួបប្រាស្រ័យ

នៅក្នុងជំនួបប្រាស្រ័យ ភាគីទាំងពីរបានបញ្ជាក់ថា នេះគឺជាឱកាសដ៏មានអត្ថន័យសម្រាប់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដើម្បីពិនិត្យឡើងវិញនូវប្រពៃណីដ៏ល្អរវាងប្រជាជាតិទាំងពីរ។ ទន្ទឹមនឹងនោះ រួមចំណែកដល់ការពង្រឹងឲ្យស៊ីជម្រៅថែមទៀតនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ជាមួយនឹងបាវចនា "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង"៕

បកប្រែដោយ Huyen Trang