Sputnik៖ វៀតណាមគឺជាគោលដៅយុទ្ធសាស្ត្រសម្រាប់លំហូរមូលធនអន្តរជាតិ
កប.អនឡាញ - នៅថ្ងៃទី ១៥ ខែធ្នូ គេហទំព័រ Sputnik បានឲ្យដឹងថា ទោះបីពិភពលោកកំពុងមានអស្ថិរភាពភូមិសាស្ត្រនយោបាយ ការកើនឡើងនៃការការពារពាណិជ្ជកម្ម និងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ ក្តីវៀតណាមនៅតែជាគោលដៅយុទ្ធសាស្ត្រសម្រាប់លំហូរមូលធនអន្តរជាតិ។
វៀតណាមនៅតែត្រូវបានចាត់ទុកថាជាគោលដៅដែលអាចទុកចិត្តបានសម្រាប់វិនិយោគិន ដោយសារបរិយាកាសម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព គោលនយោបាយវិនិយោគដែលមានភាពព្រមៗគ្នា និងសមត្ថភាពផលិតកម្មកាន់តែប្រសើរឡើង។
Sputnik បានសង្កត់ធ្ងន់ថា “ការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងតំបន់តម្រូវឲ្យវៀតណាមផ្លាស់ប្តូរការទាក់ទាញមូលធនទ្រង់ទ្រាយធំ ទៅជាការទាក់ទាញលំហូរមូលធនដែលមានគុណភាពខ្ពស់ ផ្តោតលើបច្ចេកវិទ្យាស្នូល នវានុវត្តន៍ ការតភ្ជាប់ខ្សែសង្វាក់តម្លៃ និងការបង្កើនអត្រាវត្ថុធាតុដើមដែលផលិតនៅក្នុងស្រុក”៕
បកប្រែដោយ Thuy Anh