មានប្រសាសន៍នៅក្នុងសិក្ខាសាលា លោក Nguyen Anh Tuan អនុប្រធានសមាគមថាមពលវៀតណាម បានសង្កត់ធ្ងន់ថា ថាមពល និងពាណិជ្ជកម្មសេរីលែងជាវិស័យពីរដាច់ដោយឡែកពីគ្នាទៀតហើយ ប៉ុន្តែបានក្លាយជាទំនាក់ទំនង ដែលក្លាយជាកម្លាំងចលករពីរនៃកំណើនសេដ្ឋកិច្ចពិភពលោក។ ការផ្លាស់ប្តូរថាមពលមិនត្រឹមតែជាតម្រូវការបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសំខាន់សម្រាប់សមត្ថភាព ប្រកួតប្រជែងជាតិទៀតផង។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

វៀតណាមបានសន្យាសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យនៅឆ្នាំ ២០៥០។ ដើម្បីសម្រេចបាននូវកិច្ចសន្យានេះ វៀតណាមផ្តល់អាទិភាពដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដោយកាត់បន្ថយថាមពលដើរដោយធ្យូងថ្មបន្តិចម្តងៗ និងចាត់ទុកឧស្ម័នធម្មជាតិរាវ (LNG) ជាប្រភពអន្តរកាលដើម្បីធានាសន្តិសុខថាមពល។

នៅក្នុងសិក្ខាសាលា អ្នកស្រាវជ្រាវ និងអ្នកជំនាញសេដ្ឋកិច្ចបានអះអាងភាពចាំបាច់នៃការផ្លាស់ប្តូរថាមពល។ កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយនឹងជួយវៀតណាមបំពេញតាមកិច្ចសន្យាអាកាសធាតុរបស់ខ្លួន ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ បង្កើនការប្រកួតប្រជែងរបស់ខ្លួន និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បៃតងសកល៕

បកប្រែដោយ Huyen Trang