កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម) ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍។

leftcenterrightdel
ការសម្តែង​តន្ត្រីខ្មែរ (រូបថត៖ vietnamplus.vn)

leftcenterrightdel
ការសម្តែង​ឃ្មោះ Muong (រូបថត៖ vietnamplus.vn)

យោងតាមគណៈកម្មការរៀបចំ កម្មវិធីឆ្នាំនេះនឹងបង្ហាញពីតម្លៃលេចធ្លោនៃបេតិកភណ្ឌពីរដែលត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរួមមាន៖ ឃ្មោះ Muong និងតន្ត្រីខ្មែរ។ រួមជាមួយនោះនឹងមានកន្លែងតាំងពិព័រណ៍មួយដែលបង្ហាញពីសម្រស់ធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិ Muong និងជនជាតិខ្មែរ ដែលលេចធ្លោគឺតម្លៃពិសេសៗនៃឃ្មោះ Muong និងតន្ត្រីខ្មែរ។

គណៈកម្មការរៀបចំសង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាចំណុចលេចធ្លោអំពីវប្បធម៌ និងទេសចរណ៍នៅក្នុងកណ្តាលរដ្ឋធានី រួមចំណែកដល់ការនាំបេតិកភណ្ឌឱ្យកាន់តែជិតស្និទ្ធនឹងប្រជាជន និងអ្នកទេសចរក្នុងស្រុក និងអន្តរជាតិ៕

បកប្រែដោយ Duy Hoan