វៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់
កប.អនឡាញ - នៅរសៀលថ្ងៃទី ១៥ ខែធ្នូ នៅអាកាសយានដ្ឋានអន្តរជាតិ Phu Quoc វៀតណាមបានប្រារព្ធពិធីទទួលភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់មកកាន់ប្រទេសវៀតណាម។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងរយៈពេល ៦៥ ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍរបស់វិស័យទេសចរណ៍វៀតណាម។
    |
 |
|
ប្រទេសវៀតណាមទទួលភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់ |
ពិធីទទួលសនេះត្រូវបានធ្វើឡើងយ៉ាងឱឡារិក រួមទាំងការជូនផ្កា ការសម្តែងសិល្បៈប្រពៃណី និងការប្រកាស ប្រគល់វិញ្ញាបនបត្រ និងវត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរទី ១៩,៩៩៩,៩៩៩ ទី២០០,០០០,០០០ និងទី២០,០០០,០០១។ ទន្ទឹមនឹងនោះ អ្នកដំណើរទាំងអស់នៅលើជើងហោះហើរ ទទួលបានផ្កាស្វាគមន៍ និងសំបុត្រចូលទស្សនាកម្មវិធី "Kiss of the Sea" នៅទីរួមស្រុក Sunset (Phu Quoc)។
ចាប់តាំងពីប្រទេសវៀតណាមបើកឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍អន្តរជាតិនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង៖ វាត្រូវបានគេព្យាករថានឹងសម្រេចបានប្រហែល ២១ លាននាក់នៅឆ្នាំ២០២៥ ដែលលើសពី ១៨ លាននាក់នៅឆ្នាំ២០១៩។
ជាមួយនឹងអត្រាកំណើន ២១% ផ្នែកទេសចរណ៍របស់ប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសមានអត្រាកំណើនខ្ពស់បំផុតរបស់ពិភពលោក ខណៈដែលអត្រាកំណើននៅលើពិភពលោកមានត្រឹមតែ ៥% ប៉ុណ្ណោះ៕
បកប្រែដោយ Thuy Anh