បើកពិធីបុណ្យម្ហូបអាហារ និងទេសចរណ៍ភូមិសិប្បកម្ម ផ្លូវសិប្បកម្មហាណូយ ឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី ១២ ខែធ្នូ នៅទីលានវប្បធម៌ច្នៃប្រឌិត Tay Ho (ផ្លូវថ្មើរជើង Trinh Cong Son ទីក្រុងហាណូយ) មន្ទីរទេសចរណ៍ទីក្រុងហាណូយ សហការជាមួយគណៈកម្មាធិការប្រជាជនសង្កាត់ Tay Ho បានបើកពិធីបុណ្យម្ហូបអាហារ និងទេសចរណ៍ភូមិសិប្បកម្ម ផ្លូវសិប្បកម្មហាណូយ ឆ្នាំ២០២៥ក្រោមប្រធានបទ "សិប្បកម្មរាប់រយមុខ រសជាតិរាប់ពាន់មុខរីកសាយភាយ"។
ពិធីបុណ្យនេះបានប្រមូលផ្តុំតូបលក់ទំនិញជិត ៨០ តូបនៅទូទាំងផ្ទៃដី ៥,០០០ ម៉ែត្រការ៉េ ដោយបង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីលក្ខណៈនៃភូមិសិប្បកម្ម និងផ្លូវសិប្បកម្ម រួមជាមួយនឹងកន្លែងធ្វើម្ហូបរបស់ទីក្រុងហាណូយ។
    |
 |
|
ទិដ្ឋភាពនៃពិធីបើក (រូបថត៖ vov.vn) |
ពិធីបុណ្យឆ្នាំនេះរួមមានផ្នែកសំខាន់ៗចំនួនបីគឺ៖ ទេសចរណ៍ភូមិសិប្បកម្ម ផ្លូវសិប្បកម្ម ម្ហូបអាហារទីក្រុងហាណូយ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ តំបន់បង្ហាញសិប្បកម្មប្រពៃណី និងសកម្មភាពផ្លាស់ប្តូរដ៏វិសេសវិសាល។ ចំណុចលេចធ្លោមួយគឺការចូលរួមពីភូមិសិប្បកម្ម Bat Trang និងភូមិសូត្រ Van Phuc ដែលជាសមាជិកពីរនៃបណ្តាញនៃភូមិសិប្បកម្មច្នៃប្រឌិត។
ពិធីបុណ្យម្ហូបអាហារ និងទេសចរណ៍ភូមិសិប្បកម្ម ផ្លូវសិប្បកម្ម សំដៅលើកតម្កើងតម្លៃនៃភូមិសិប្បកម្ម ផ្លូវសិប្បកម្ម និងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហារ និងជំរុញការតភ្ជាប់រវាងភ្នាក់ងារគ្រប់គ្រង អង្គភាពអាជីវកម្ម និងសិប្បករ ដោយបង្កើតចំណុចលេចធ្លោមួយសម្រាប់សកម្មភាពជំរុញទេសចរណ៍របស់ទីក្រុងហាណូយក្នុងខែចុងក្រោយនៃឆ្នាំ ២០២៥ ដែលរួមចំណែកដល់ការកសាងរូបភាពរបស់ទីក្រុងហាណូយជា "គោលដៅទេសចរណ៍ដែលមានសុវត្ថិភាព រួសរាយរាក់ទាក់ មានគុណភាពខ្ពស់ និងគួរឲ្យទាក់ទាញ"៕
បកប្រែដោយ Thanh Cong