leftcenterrightdel
ក្រុមការងារនៃ "ភ្លៀងក្រហម" ជួបប្រាស្រ័យជាមួយទស្សនិកជនក្នុងអំឡុងពេលចាក់បញ្ចាំងលើកដំបូងនៃខ្សែភាពយន្ត

ខ្សែភាពយន្ត និងក្រុមការងារ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តភក្តិអន្តរជាតិ អាណិកជនវៀតណាម និងអ្នកចូលចិត្តភាពយន្តវៀតណាម។ សប្តាហ៍នេះត្រូវបានរៀបចំរួមគ្នាដោយសមាគមជំរុញភាពយន្តវៀតណាម និង AVSE Global ក្រោមការឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅបារាំង។ សប្តាហ៍នេះបានទាក់ទាញទស្សនិកជនជាង ៦,000 នាក់មកពីប្រទេសបារាំង និងប្រទេសជិត ២០ ផ្សេងទៀត   ដែលរួមចំណែកដល់ការផ្សព្វផ្សាយរូបភាព និងប្រជាជនវៀតណាម ព្រមទាំងបើកលទ្ធភាពនៃការនាំគំរូនេះទៅកាន់ប្រទេសជាច្រើនទៀត ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ភាពយន្តវៀតណាម ពង្រីកវត្តមានរបស់ខ្លួននៅលើផែនទីភាពយន្តអន្តរជាតិ៕

បកប្រែដោយ Huyen Trang