លើកតម្កើងចំណេះដឹង វប្បធម៌ និងស្មារតីនៃសហគមន៍ជនវៀតណាមនៅអូស្ត្រាលី
កប.អនឡាញ - នៅថ្ងៃទី១៤ ខែធ្នូ សមាគមបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅអូស្ត្រាលី (VASEA) សហការជាមួយអង្គការផ្លាស់ប្តូរវប្បធម៌វៀតណាម-អូស្ត្រាលី (VACEO) បានរៀបចំកម្មវិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហគមន៍ Yagoona ក្នុងទីក្រុង Sydney ក្នុងបំណងលើកតម្កើងចំណេះដឹង វប្បធម៌ និងស្មារតីសហគមន៍របស់អាណិកជនវៀតណាមនៅអូស្ត្រាលី។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវជាង ៣០០ នាក់ ដែលតំណាងឲ្យជំនាន់ផ្សេងៗគ្នានៃសហគមន៍ជនវៀតណាមនៅអូស្ត្រាលី។
ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍នេះគឺពិធីប្រគល់រង្វាន់ដើម្បីលើកសរសើរបុគ្គល និងក្រុមឆ្នើមៗក្នុងឆ្នាំ២០២៥។ ពានរង្វាន់ស្រាវជ្រាវសិក្សា VASEA ឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនដល់លោកស្រី Nguyen Thi Thuy Duong កម្មសិក្សាការិនី (សាកលវិទ្យាល័យបច្ចេកវិទ្យា Sydney - UTS) ដើម្បីទទួលស្គាល់សមិទ្ធផលសិក្សា និងស្រាវជ្រាវ។
    |
 |
|
ការសម្តែងសិល្បៈរបស់ក្រុម Quan Ho ខេត្ត Bac Ninh នៅប្រទេសអូស្ត្រាលី (រូបថតឧទាហរណ៍៖ vnanet.vn) |
ពានរង្វាន់សមាជិក VASEA ឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនដល់លោកសាស្ត្រាចារ្យរង Nguyen Thanh Vinh (សាកលវិទ្យាល័យ New South Wales - UNSW) ដើម្បីលើកសរសើរដល់ការចូលរួមចំណែកដ៏យូរអង្វែងរបស់លោកចំពោះវិស័យសិក្សា និងសហគមន៍អ្នកជំនាញវៀតណាម។ល។
ទន្ទឹមនឹងនោះ ក្រុមស្គរ V-Drum ត្រូវបានលើកសរសើរជាក្រុមគំរូរបស់យុវជនវៀតណាមនៅទីក្រុង Sydney ដែលខិតខំរក្សា និងផ្សព្វផ្សាយវប្បធម៌វៀតណាមនៅក្នុងប្រទេសអូស្ត្រាលីតាមរយៈការសម្តែងសិល្បៈសហគមន៍។
កម្មវិធីនេះបានបញ្ចប់ជាមួយនឹងការសម្តែងវប្បធម៌ដ៏រស់រវើក ដែលមានការសម្ដែងតន្ត្រី របាំ និងបទចម្រៀងប្រពៃណី បង្ហាញពីមោទនភាពវប្បធម៌ និងការតភ្ជាប់ក្នុងសហគមន៍ជនវៀតណាមនៅក្នុងប្រទេសអូស្ត្រាលី៕
បកប្រែដោយ Thanh Cong