នៅក្នុងវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចឌីជីថលមានគោលបំណងច្នៃប្រឌិតគំរូកំណើន ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បង្កើនផលិតភាព និងការប្រកួតប្រជែង កសាងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន និងមនុស្សសាស្ត្រ  លើកកម្ពស់គុណភាពជីវភាពរស់នៅ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៅក្នុងបរិយាកាសឌីជីថល ក្នុងស្មារតី "សេដ្ឋកិច្ចឌីជីថលគឺជាកម្លាំងចលករ សង្គមឌីជីថលគឺជាមូលដ្ឋានគ្រឹះ និងប្រជាជនជាចំណុចកណ្តាល"។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងវេទិកា (រូបថត៖ nhandan.vn)

ដោយឈរលើមូលដ្ឋាននោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឱ្យវេទិកាកំណត់ភារកិច្ច និងដំណោះស្រាយឱ្យបានច្បាស់លាស់។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានយន្តការជាក់ស្តែងដើម្បីធ្វើឲ្យវៀតណាមក្លាយជា "លំយោល" នៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបង្កើតកម្មវិធីមួយស្តីពីសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដែលសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម ដើម្បីឲ្យវៀតណាមអាចប្រដេញទាន់   និងលើសប្រទេសដទៃទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលក្នុងយុគសម័យថ្មី៕

បកប្រែដោយ Huyen Trang