ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមសហការជាមួយស្ថានទូតវៀតណាមប្រចាំប្រទេសចិន ដើម្បីផ្សព្វផ្សាយអត្ដសញ្ញាណវប្បធម៌របស់ប្រទេសវៀតណាម និងមនុស្សវៀតណាមទៅកាន់មិត្តភក្តិចិននិងអន្តរជាតិ។ កម្មវិធីនេះបានទាក់ទាញការចូលរួមពីប្រតិភូជាង ១០០០ នាក់។
កម្មវិធីសិល្បៈ "ពណ៌ចំរុះនៃវប្បធម៌" គឺជាផ្ទាំងគំនូរដ៏រស់រវើកមួយដែលលាយបញ្ចូលគ្នានូវបទចម្រៀង របាំ និងតន្ត្រីដែលមានលក្ខណៈអត្ដសញ្ញាណវៀតណាមរួមជាមួយនឹងស្នាដៃសិល្បៈមួយចំនួនរបស់ចិន។
ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសង្កត់ធ្ងន់ថា ក្រោមការតម្រង់ទិសនៃយុទ្ធសាស្ត្រនិងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ទំនាក់ទំនងវៀតណាម-ចិនបានឈានចូលដល់ដំណាក់កាលថ្មី ឆ្ពោះទៅកសាងសហគមន៍ចែករំលែកអនាគតដែលមានអត្ថន័យជាយុទ្ធសាស្ដ្រ។
លោកស្រី Trinh Thi Thuy បានសង្កត់ធ្ងន់ថា៖ "បន្ដភាពជោគជ័យនៃកម្មវិធីវប្បធម៌ជាច្រើនដែលបានធ្វើឡើងនៅក្នុងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ទិវាវប្បធម៌វៀតណាមនៅថ្ងៃនេះ កម្មវិធីសិល្បៈមិត្តភាពវៀតណាម-ចិន ដែលសម្តែងដោយសិល្បករវៀតណាម គឺជាសកម្មភាពមានអត្ថន័យជាក់ស្ដែង។ កម្មវិធីនេះមិនត្រឹមតែអបអរសាទរភាពជោគជ័យនៃឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម-ចិនឆ្នាំ២០២៥ ក្នុងឱកាសរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តបើកឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និងចិនក្នុងបរិបទដែលភាគីទាំងពីរកំពុងត្រៀមរៀបចំកម្មវិធីសហប្រតិបត្តិការសម្រាប់ដំណាក់កាលថ្មី ដោយក្ដីទុកចិត្ត ការរំពឹងទុក និងស្មារតី និងកម្លាំងថ្មី"។
ទន្ទឹមនឹងកម្មវិធីសិល្បៈ ពិព័រណ៍រូបថត "វៀតណាម - គោលដៅបេតិកភណ្ឌឈានមុខគេនៅលើពិភពលោក" បានបង្ហាញយ៉ាងរួសរវើកអំពីបេតិកភណ្ឌដ៏សម្បូរបែបរបស់វៀតណាមដល់មិត្តភក្តិអន្តរជាតិ៕
បកប្រែដោយ Pham Diep
Type the code from the image