ពិធីផ្តល់កិត្តិយសសហគ្រិន និងសហគ្រាស Thang Long គឺជាកម្មវិធីប្រចាំឆ្នាំដែលរៀបចំឡើងដោយសមាគមសហគ្រាសធុនតូច និងមធ្យមទីក្រុងហាណូយ ជាមួយមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម និងគណៈកម្មការប្រឡងប្រណាំង និងលើកសរសើរ (មន្ទីរកិច្ចការផ្ទៃក្នុង) ទីក្រុងហាណូយ ក្រោមការដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ កម្មវិធីនេះមានគោលបំណងទទួលស្គាល់សហគ្រិន និងសហគ្រាសដែលបានរួមចំណែកជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃរដ្ឋធានី និងប្រទេសជាតិ។

ក្នុងពិធី លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់សហគមន៍សហគ្រាសរបស់រដ្ឋធានី ហើយទទួលស្គាល់តួនាទីជាវិជ្ជមានរបស់សមាគមសហគ្រាសធុនតូច និងមធ្យមទីក្រុងហាណូយក្នុងការតភ្ជាប់ និងការជួយគាំទ្រសហគ្រាស រួមចំណែកធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងការធ្វើអាជីវកម្ម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស។

leftcenterrightdel
សហគ្រាស និងសហគ្រិនទទួលពានរង្វាន់ពីគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ

លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ពីពេលនេះរហូតដល់ចុងឆ្នាំ ២០៣០ តម្រូវការខ្ពស់ដែលបានដាក់ចេញសម្រាប់វិស័យសាធារណៈ និងឯកជន គឺជាការអភិវឌ្ឍយ៉ាងឆាប់រហ័សត្រូវតែតភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងកំណើនត្រូវតែផ្អែកលើផលិតភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង វិស័យនានា ជាពិសេសទីក្រុងហាណូយ បន្តធ្វើកំណែទម្រង់គោលនយោបាយ លុបបំបាត់ឧបសគ្គនៅក្នុងនីតិវិធីរដ្ឋបាល ការទទួលបានព័ត៌មានអំពីដីធ្លី ដើមទុន និងផែនការ... លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងទំនុកចិត្តថា សហគមន៍ធុរកិច្ចនៅរដ្ឋធានី នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងចូលរួមចំណែកកាន់តែខ្លាំងឡើងដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេស។

នៅក្នុងពិធីនេះ សហគ្រាស និងសហគ្រិនជាង ១០០ នាក់នៃទីក្រុងបានទទួលពានរង្វាន់ រួមមាន៖ ទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល ទង់ប្រឡងប្រណាំងរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ពានរង្វាន់ Mac Dinh Chi និងពានរង្វាន់ម៉ាកយីហោលេខ១ សម្រាប់សហគ្រិន និងសហគ្រាសគំរូ Thang Long ឆ្នាំ ២០២៥៕

បកប្រែដោយ Thuy Anh